អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសចិន

អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសចិន - ảnh 1
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong បានទទួលជួបសន្ទនា​ជាមួយ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi (VOV)

(VOV)_នារសៀលថ្ងៃទី ៥ សីហា នៅទីក្រុងហាណូយ អគ្គលេខាបក្សកុម្មុយនីស្តវៀត
ណាម លោក Nguyen Phu Trong បានទទួលជួបសន្ទនា​ជាមួយលោក Wang Yi សមាជិក
មជ្ឈឹមបក្ស ​និងជា​រដ្ឋមន្ត្រី​ក្រសួងការបរទេសចិន ដែលកំពុងបំពេញទស្សន​កិច្ចនៅ
វៀតណាម។ លោក Wang Yi បានជូនដំណឹងចំពោះ អគ្គលេខាបក្ស​ Nguyen Phu Trong អំពីលទ្ធផលនៃជំនួបសន្ទនាជាជាមួយរដ្ឋមន្ត្រីការ​បរទេសវៀតណាមលោក 
Pham Binh Minh និងអះអាងថា÷ បក្ស និងរដ្ឋ​ចិន ​យកចិត្តទុកដាក់ជាច្រើន ដល់ទំនាក់ ទំនងជាមួយវៀតណាម ​និង​មានគោលបំណងរួមជាមួយវៀតណាម ធ្វើអោយ ទំនាក់ ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យ រវាងប្រទេសទាំងពីរស៊ីជំរៅ
ថែមទៀត ។  អគ្គលេខាបក្ស​ Nguyen Phu Trong បានកត់សម្គាល់នូវលទ្ធផលនៃ​ជំនួប​សន្ទនារវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរវៀតណាមនិងចិន ​ដោយអះអាងថា÷
 ជំរុញទំ​នាក់ទំនង មិត្តភាព ជិតខាងនិងកិច្ចសហប្រតិបត្តិ​ការដៃគូយុទ្ធសាស្ត្រលើគ្រប់
វិស័យ  រវាងវៀតណាម និងចិន។ អគ្គលេខា​បក្ស​ Nguyen Phu Trong មានគោលបំណង ថា÷ ភាគីទាំងពីរត្រូវ​ខំប្រឹងប្រែងអនុវត្តគ្រប់គ្រាន់រាល់ការព្រមព្រៀង រវាងថ្នាក់ដឹកនាំ
នៃប្រទេស ទាំងពីរ បង្កើនកិច្ចសហប្រតិបត្តិការ​លើគ្រប់វិស័យ ដោះស្រាយរាល់បញ្ហា​
នៅ​មានការខ្វែងគំនិត​ តាមរយះការចរចារដោយសន្តិវិធី ផ្អែកទៅលើគ្រឹះដ្ឋាន​ច្បាប់អន្តរជាតិ និងឯកសារទាក់ទិននានា រវាងប្រទេសទាំងពីរ ដើម្បីនាំ​ទំនាក់ទំនង មិត្តភាពនៃប្រទសទាំងពីរ វៀតណាមនិងចិន អភិវឌ្ឍន៍ ដើម្បី​ផលប្រយោជន៍របស់ ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព ​និងភាពសម្បូររុងរឿងក្នុងតំបន់
និងអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ