អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមបានទទួលជួបសន្ទនាព្រឹទ្ធសមាជិកអាមេរិក

អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមបានទទួលជួបសន្ទនាព្រឹទ្ធសមាជិកអាមេរិក - ảnh 1
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមបានទទួលជួបសន្ទនាព្រឹទ្ធសមាជិកអាមេរិក (VOV)


        Vovworld-នារសៀលថ្ងៃទី២៧ឧសភានៅក្រុងហាណូយ អគ្គលេខាបក្ស
​កុម្មុយនីស្តវៀតណាមបានទទួលជួបសន្ទនាជាមួយគណៈប្រតិភូព្រឹទ្ធសមាជិក
​អាមេរិកដឹកនាំដោយលោក John McCain ដែលកំពុងបំពេញទស្សនកិច្ចនៅវៀត​
ណាម។ លោកអគ្គលេខាបានសម្ដែងការពេញចិត្តអំពីការអភិវឌ្ឍន៍សកម្មក្នុង
​ទំនាក់ទំនងសហប្រតិបត្តិការលើច្រើនវិស័យរវាងប្រទេសទាំងពីរក្នុងក្របខ័ណ្ឌ
​ដៃគូលើគ្រប់វិស័យដែលបានបង្កើតឡើង អះអាងនូវគោលការណ៍មុនក៏ដូចជា
ក្រោយ​របស់បក្សនិងរដ្ឋវៀតណាមគឺគោរពជំរុញទំនាក់ទំនងរវាងវៀតណាមនិង
​អាមេរិក ដើម្បីផលប្រយោជន៍យូរអង្វែងរបស់ប្រជាជននៃប្រទេសទាំងពីរ។ ស្ដីពី
ស្ថានភាព​នៅសមុទ្រខាងកើត លោកអគ្គលេខាបានអះអាងនូវគោលជំហរប្តេជ្ញា
របស់​វៀតណាមការពារអធិបតេយ្យភាពបូរណៈភាពដែនដី មុនបង្អស់ដោយ
សន្តិវិធី​សមស្របនឹងធម្មនុញ្ញអង្គការសហប្រជាជាតិច្បាប់អន្តរជាតិក្នុងនោះ
មាន​អនុសញ្ញាស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ សេចក្តីថ្លែងការណ៍ស្ដីពីការប្រតិបត្តិ​
សំរាប់​ភាគីនានានៅសមុទ្រខាងកើត (DOC) ឈានទៅក្រមប្រតិបត្តិដំបន់នៅ
សមុទ្រ​ខាង​កើត (COC) ប្រឆាំងជំទាស់រាល់អំពើរមើលងាយច្បាប់អន្តរជាតិ
បំផ្លាញ​ស្ថានភាពដើមគំរាមកំហែងទៅលើសន្តិភាពនិងស្ថិរភាពក្នុងដំបន់។

        រីឯព្រឹទ្ធសមាជិក John McCain បានសង្កត់ធ្ងន់ថា ការបោះជំហានក្នុងទំនាក់​
ទំនងរវាងប្រទេសទាំងពីរ ពិសេសគឺក្នុងរយៈពេល២ឆ្នាំអនុវត្តទំនាក់ទំនងដៃគូ​
លើ​គ្រប់វិស័យ អះអាងជាថ្មីម្ដងទៀតថា អាមេរិកគោរពនិងមានគោលបំណង​
បង្កើន​ថែមទៀតទំនាក់ទំនងសហប្រតិបត្តិការលើច្រើនវិស័យជាមួយវៀតណាម។
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមបានទទួលជួបសន្ទនាព្រឹទ្ធសមាជិកអាមេរិក - ảnh 2
នាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាមបានទទួលជួបសន្ទនាព្រឹទ្ធសមាជិកអាមេរិកលោក John McCain (VTC)


        នាថ្ងៃដដែលនៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Phung Quang Thanh
រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាមបានទទួលជួបសន្ទនាព្រឹទ្ធសមាជិកអាមេរិក
លោក John McCain ផងដែរ។ នៅពិធីទទួលជួបសន្ទនានេះ នាយឧត្តមសេនីយ៍
​លោក Phung Quang Thanh មានបំណងថា លើថានៈរបស់ខ្លួន ព្រឹទ្ធសមាជិក John
McCain នឹងបន្តមានការរួមចំណែកជំរុញបើកទូលាយទំនាក់ទំនង​សហប្រតិបត្តិ
ការរវាងប្រទេសទាំងពីរ រួមគ្នាខំប្រឹងប្រែងអភិវឌ្ឍន៍នូវទំនាក់ទំនង​សហប្រតិបត្តិ
ការមិត្តភាពគោរពរបបនយោបាយរបស់គ្នា ដើម្បីសន្តិភាពកិច្ច​សហប្រតិបត្តិ​ការ
អភិវឌ្ឍន៍របស់ប្រជាជននៃប្រទេសទាំងពីរវៀតណាមនិង​អាមេរិក។

        លោក John McCain បានវាយតំលៃខ្ពស់ការអភិវឌ្ឍន៍ទំនាក់ទំនងរវាង​ប្រទេស
​ទាំងពីរ ក្នុងនោះវិស័យសហប្រតិបត្តិការការពារជាតិត្រូវបានចាត់ទុកជា​សសរស្នូល
ក្នុងទំនាក់ទំនងសហប្រតិបត្តិការ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ