អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ទទួលជួបប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in

(VOVWORLD) - នាព្រឹកថ្ងៃទី ២៣ ខែមីនា នៅរដ្ឋធានីហាណូយ អគ្គលេខា បក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានទទូលជួបជាមួយ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in ដែលអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ ឋនៅវៀតណាម។
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ទទួលជួបប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in - ảnh 1

  ក្នុងជំនួបនេះ លោក Nguyen Phu Trong បានវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងសកម្មនិងប្រកប ដោយប្រសិទ្ធភាពក្នុងកិច្ចសហប្រតិបត្តិការ វៀតណាម - កូរ៉េខាងត្បូង លើវិស័យជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លង មក ជាពិសេស លើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ លោក Nguyen Phu Trong បានស្នើថា ភាគីទាំងពីរបន្តមានវិធានការបន្ថែមទៀតដើម្បីជំរុញកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែខ្លាំងក្លានិងពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-កូរ៉េខាង ត្បូងកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ។

រីឯខ្លួនវិញ លោក Moon Jae-in បានបញ្ជាក់ថាកូរ៉េខាងត្បូង នឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តជាមួយ វៀតណាម ដើម្បីរួមគ្នាពួនជ្រុំឲ្យអនាគតនៃទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូងឲ្យភ្លឺស្វាង ដើម្បីសន្តិភាព សន្តិសុខ ស្ថិរភាព អភិវឌ្ឍ និងរុងរឿងនៅក្នុងតំបន់និងពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ