អគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវទទួលជួបសន្ទនាជាមួយគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្សវៀតណាម

(VOVworld) - នាថ្ងៃទី២៤ កក្កដា នៅរដ្ឋធានីវៀងច័ន្ទរបស់ឡាវ អគ្គលេខាបក្សនិង
ជាប្រធានរដ្ឋឡាវលោក Chummaly Xaynhaxon បានទទួលជួបសន្ទនាជាមួយគណៈ
កម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមដឹកនាំ ដោយប្រធាន
គណៈកម្មាធិការលោក Hoàng Bình Quân ដែលកំពុងអញ្ជើញបំពេញទស្សនកិច្ចនៅ
ឡាវ។នៅទីនេះ លោក Chummaly Xaynhaxon បានស្នើរឲ្យ គណៈកម្មាធិការកិច្ចការ
បរទេសមជ្ឈឹមនៃប្រទេសទាំង២បន្តសហការយ៉ាងស្អិត រមួត បង្កើនការផ្លាស់ប្ដូរ
ព័ត៌មាន បទពិសោធន៍ ជួយឧបត្ថម្ភគ្នាទៅវិញទៅមក ដើម្បីអនុវត្តប្រកបដោយ
ជោគជ័យនូវគោលមាគ៌ាកិច្ចការបរទេសនៃបក្សនិ មួយៗ។
អគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវទទួលជួបសន្ទនាជាមួយគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្សវៀតណាម - ảnh 1
អគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវលោក Chummaly Xaynhaxon (ខាងឆ្វេង)និងប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមលោក Hoang Binh Quan
(រូបថត៖Vietnamplus)

នាថ្ងៃដដែល គណៈប្រតិភូនៃគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្សកុម្មុយ
នីស្តវៀតណាមបានមានជំនួបចរចារជាមួយគណៈប្រតិភូនៃគណៈកម្មាធិការកិច្ច
ការបរទេសមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវ។នៅទីនេះ ភាគីទាំង២បានវាយតំ
លៃអំពីស្ថានភាព លទ្ធផលអនុវត្តកិច្ចព្រមព្រៀងជាន់ខ្ពស់រវាងបក្សទាំង២
ប្រទេសទាំង២ ព្រមទាំងឯកភាពលើទិសដៅសហប្រតិបតិ្តការនាពេលខាងមុខ
ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ