អគ្គលេខាបក្ស-ប្រធានរដ្ឋឡាវលោក Bounnhang Volachit ទៅទស្សនកិច្ចនៅទីក្រុងហូជីមិញ

អគ្គលេខាបក្ស-ប្រធានរដ្ឋឡាវលោក Bounnhang Volachit ទៅទស្សនកិច្ចនៅទីក្រុងហូជីមិញ - ảnh 1
លោក Dinh La Thang លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ
ជួបជាមួយលោក Bounnhang Volachit អគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ


(VOVworld)-នាយប់ថ្ងៃទី២៦មេសា សមាជិកការិយាល័យនយោបាយនិងជា លេខា គណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Dinh La Thang បានទទួល ជួបជាមួយ
លោក Bounnhang Volachit អគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ រួម ទាំងគណៈប្រតិភូ
ជាន់ខ្ពស់របស់ឡាវដែលកំពុងបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវ ការនៅវៀតណាម។​
ក្នុងជំនួបនេះ លោក Dinh La Thang បានអះអាងថា បក្ស​ភាគ រដ្ឋអំណាចនិងប្រជា
ជនទីក្រុងហូជីមិញជានិច្ចកាលគោរព និងប្តេជ្ញាក្នុងការ បង្កើនទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការជាមួយក្រសួងស្ថាប័ននានារបស់ ឡាវ។ ក្នុងពេលជាមួយគ្នា
នោះ អគ្គលេខាបក្ស-ប្រធានរដ្ឋឡាវ លោក Bounnhang Volachit បានវាយតម្លៃខ្ពស់
នូវការជួយឧបត្ថម្ភនិងកិច្ចសហប្រតិបត្តិ ការប្រកបដោយប្រសិទ្ធិភាពរវាងទីក្រុង
ហូជីមិញជាមួយតំបន់នានារបស់ឡាវ។ លោក Bounnhang Volachit បានជឿជាក់ថា ដោយឈរលើមូលដ្ឋាននៃទំនាក់ ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ទំនាក់ទំ
នងរវាងតំបន់នានារបស់ឡាវ ជាមួយទីក្រុងហូជីមិញនឹងបន្តបានរីកចំរើនយ៉ាងល្អ
ប្រសើថែមទៀតនាពេល​ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ