អគ្គលេខាបក្សលោក Nguyen Phu Trong ទទួលជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau

(VOVWORLD) - នារសៀលថ្ងៃទី ៨ វិច្ឆិកា នៅទីក្រុងហាណូយ អគ្គលេខា គណៈកម្មាធិការមជ្ឈឹមបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau ដែលអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមក្នុងឱកាសចូលរួមសន្និសីទ កំពូល APEC ឆ្នាំ ២០១៧។ 
អគ្គលេខាបក្សលោក Nguyen Phu Trong ទទួលជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau  - ảnh 1 អគ្គលេខាបក្សលោក Nguyen Phu Trong ទទួលជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau 

(VOVworld) – នារសៀលថ្ងៃទី ៨ វិច្ឆិកា នៅទីក្រុងហាណូយ អគ្គលេខា គណៈកម្មាធិការមជ្ឈឹមបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau ដែល អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមក្នុងឱកាសចូលរួមសន្និសីទ កំពូល APEC ឆ្នាំ ២០១៧។ ក្នុងជំនួប អគ្គលេខា លោក Nguyen Phu Trong បានស្វាគមលទ្ធផលនៃការចរចាររវាងនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc ជាមួយសមភាគីកាណាដា លោក Justin Trudeau ហើយស្នើ ភាគីទាំងពីរអនុវត្តបណ្ដាកិច្ចព្រមព្រៀងទ្វេភាគី បន្តជំរុញទំនាក់ទំនងរវាងប្រទេសទាំង ពីរឲ្យអភិវឌ្ឍន៍កាន់តែស៊ីជម្រៅជាក់ស្តែងនិងប្រកបដោយប្រសិទ្ធភាព។ រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានវាយតំលៃខ្ពស់ចំពោះការត្រៀម រៀបចំនិងការរួមវិភាគទានសំខាន់របស់វៀតណាមចំពោះជោគជ័យនៃសន្និសីទកំពូល APEC ហើយសន្យាបង្កើនកិច្ចសហការជាមួយវៀតណាមក្នុងការជំរុញលទ្ធិពហុភាគី ដោយឈរលើគ្រឹះស្ថានគោរពច្បាប់ក្នុងកាលៈទេសៈសកលភាវូបនីយកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ