អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយអភិបាលក្រុងវៀងច័ន្ទ

អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយអភិបាលក្រុងវៀងច័ន្ទ - ảnh 1
អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយអភិបាលក្រុងវៀងច័ន្ទលោក Sinlavong Khoutphaythoun

(VOVworld)-នៅក្នុងជំនួបជាមួយអភិបាលក្រុងវៀងច័ន្ទ លោក Sinlavong
Khoutphaythoun នៅទីក្រុងហាណូយ អគ្គលេខាបក្ស លោក Nguyen Phu Trong បាន
វាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ច ដែលប្រព្រឹត្តទៅចំពេលរំលឹកខួបលើកទី ៥៥
នៃទិវាបង្កើតទំនាក់ទំនងការទូត និងរយៈពេល៤០ឆ្នាំនៃទិវាចុះហត្ថលេខាលើ សន្ធិ
សញ្ញាមិត្តភាពនិងសហប្រតិបត្តិការវៀតណាម-ឡាវ និងសង្កត់ធ្ងន់ទៅលើសារៈ 
សំខាន់នៃទំនាក់ទំនងមិត្តភាពប្រពៃណី សមាគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិ
ការលើគ្រប់វិស័យវៀតណាម-ឡាវសម្រាប់បក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃ​ប្រ
ទេសទាំងពីរ រួមទាំងថ្លែងអំណរគុណចំពោះការជួយឧបត្ថម្ភយ៉ាងធំធេងដែលបក្ស
រដ្ឋនិងប្រជាជនឡាវជានិច្ចកាលជូនចំពោះប្រជាជនវៀតណាម។ លោក Nguyen Phu
Trong មានបំណងថា​ រដ្ឋធានីវៀងច័ន្ទនឹងបន្តរួមសហការជាមួយរដ្ឋធានីហាណូយ
 ទីក្រុងហូជីមិញ និងតំបន់នានារបស់វៀតណាម ជម្រុញខ្លាំងប្រសិទ្ធភាពសហប្រតិ
បត្តិការលើគ្រប់វិស័យ រួមចំណែកជាក់ស្តែងក្នុងការអភិវឌ្ឍន៍របស់ប្រទេស នីមួយៗនិង
ទៅក្នុងទំនាក់ទំនងរវាងបក្សទាំងពីរនិងរដ្ឋទាំងពីរនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ