អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញទៅបំពេញការងារនៅខេត្ត Phu Yen

អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញទៅបំពេញការងារនៅខេត្ត Phu Yen - ảnh 1
អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញទៅបំពេញការងារនៅខេត្ត Phu Yen

(VOV)_នារសៀលថ្ងៃទី៣ ឧសភា អគ្គលេខាបក្ស លោក Nguyen Phu Trong បាន
ជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍បក្សភាគខេត្ត និង​កម្មាភិ​បាល​ស្នូលខេត្ត
 Phu Yen (ភាគកណ្ដាលវៀតណាម)។ ថ្លែងមតិនៅទីនេះ​ អគ្គលេខាបក្ស​ លោក Nguyen
 Phu Trong បានអះអាងថា៖ Phu Yen មានទីតាំងភូមិសាស្ត្រដ៏សែនសំខាន់ អំពីការពារ
ជាតិ សន្តិសុខជាតិ។ អគ្គលេខាបក្ស ក៏បានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលនានាក្នុង
ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម​​ របស់ខេត្ត។ អគ្គលេខាបក្ស លោក Nguyen Phu Trong
មានប្រសាសាន៍​ថា៖

          “Phu Yen កំពុងមានគោលបំណងឈានទៅមុខថែមទៀត។ នេះគឺជាគោល​ដៅ​
ត្រឹមត្រូវ។ ប៉ុន្តែ ចង់ធ្វើបានដូច្នេះ ខេត្តត្រូវវិភាគស្ថានភាពអោយបានត្រឹមត្រូវ​ វិស័យ
ណាធ្វើបាន វិស័យណាមិនទាន់ធ្វើបាន។ នាបច្ចុប្បន្ន យើងកំពុងទាក់ទាញទុនវិនិ
យោគពីបរទេស ដូច្នេះ ក្នុងឆ្នាំ ២០១៦នេះ ត្រូវចាត់ទុកជាឆ្នាំអង្គភាពអាជីវកម្ម។ 
ទន្ទឹមនឹងនោះ ត្រូវអនុវត្តការងារជាក់ស្ដែងនានា ដើម្បីទាក់ទាញអង្គភាព​អាជីវ
កម្មមកវិនិយោគនៅទីនេះ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ