អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញបំពេញដំណើរទស្សនកិច្ច ការងារនៅខេត្ត Thai Binh

(VOVWORLD) - ជួបធ្វើការជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការបក្សនិងថ្នាក់ដឹកនាំស្នូលខេត្ត Thai Binh នោះ អគ្គលេខាបក្សលោក Nguyen Phu Trong បានសំដែងជំនឿជាក់ ថា នាពេលខាងមុខ បក្សភាគនិងប្រជាជនខេត្ត Thai Binh បន្តពង្រីកនូវប្រពៃណី ប្រវតិ្តសាស្ត្រនិងវប្បធម៌ បំផុសឡើងសក្ដានុពលនិងឧត្តមភាពនៃតំបន់ បន្តឈាន ទៅមុខយ៉ាងខ្លាំងក្លាថែមទៀត។

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី១១០ ទិវាកំណើតរបស់លោក Nguyen Duc Canh ជាអគ្គមគ្គុទេសមួយរូបក្នុងចំណោមអគ្គមគ្គុទេសគំរូនៃជំនាន់មុនៗរបស់បក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី២ កុម្ភៈ ឆ្នាំ១៩០៨ ថ្ងៃទី២ កុម្ភៈ ឆ្នាំ២០១៨) នោះ នារសៀលថ្ងៃទី១ កុម្ភៈ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បានអញ្ជើញទៅអុជធូប ដាក់កម្រង់ផ្កានៅមណ្ឌលគោរពវិញ្ញាណក្ខ័ន្ធលោក Nguyen Duc Canh នៅស្រុក Thai Thuy ខេត្ត Thai Binh ភាគខាងជើងវៀតណាម។

អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញបំពេញដំណើរទស្សនកិច្ច ការងារនៅខេត្ត Thai Binh - ảnh 1អគ្គលេខាបក្សលោក Nguyen Phu Trong បានទៅសាកសួរសុខទុក្ខនិងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណី២០១៨ចំពោះវីរៈអ្នកម្ដាយមួយ នៅស្រុក Tien Hai (រូបថត៖ VOV)


 
ជួបធ្វើការជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការបក្សនិងថ្នាក់ដឹកនាំស្នូលខេត្ត Thai Binh នោះ អគ្គលេខាបក្សលោក Nguyen Phu Trong បានសំដែងជំនឿជាក់ថា នាពេលខាងមុខ បក្សភាគនិងប្រជាជនខេត្ត Thai Binh បន្តពង្រីកនូវប្រពៃណីប្រវតិ្តសាស្ត្រនិងវប្បធម៌ បំផុសឡើងសក្ដានុពលនិងឧត្តមភាពនៃតំបន់ បន្តឈានទៅមុខយ៉ាងខ្លាំងក្លាថែមទៀត។

“ខ្ញុំមានបំណងថា នាពេលខាងមុខ ខេត្ត Thai Binh បន្តពង្រីកនូវប្រពៃណីបដិវត្តន៍ ឆ្លៀតយកឲ្យបានល្អនូវឧត្តមភាពនិងសក្ដានុពលដើម្បីអភិវឌ្ឍន៍។ ពីខេត្តកសិកម្មក្រីក្រមួយ ប៉ុន្តែដោយមានកម្លាំងមហាសាមគ្គី កម្លាំងពីប្រពៃណីនិងវប្បធម៌នោះ ខេត្ត Thai Binh បានឈានទៅមុខអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ នាពេលខាងមុខ ខេត្តចាំបាច់ត្រូវផ្តោតសំខាន់ទៅលើការអភិវឌ្ឍឧស្សាហកម្មកែឆ្នៃដោយអនុវត្តន៍បច្ចេកវិទ្យាខ្ពស់ ដើម្បីបម្រើការនាំចេញ”។

នៅស្រុក Tien Hai អគ្គលេខាបក្សលោក Nguyen Phu Trong បានទៅសាកសួរសុខទុក្ខនិងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណី២០១៨ចំពោះវីរៈអ្នកម្ដាយមួយចំនួនក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ