អគ្គលេខាបក្សអញ្ជើញទៅបំពេញការងារនៅខេត្ត Khanh Hoa

អគ្គលេខាបក្សអញ្ជើញទៅបំពេញការងារនៅខេត្ត Khanh Hoa - ảnh 1
អគ្គលេខាបក្សអញ្ជើញទៅបំពេញការងារនៅខេត្ត Khanh Hoa

          (VOV)_ ​បន្តដំណើរទៅបំពេញការងារនៅបណ្ដាខេត្ត ក្រុងនៅតំបន់ឆ្នេរ​សមុទ្រ​
ប៉ែកខាងត្បូង ភូមិភាគកណ្ដាលវៀតណាម នារសៀលថ្ងៃទី៤ ឧសភា ​អគ្គលេខាបក្ស 
លោក Nguyen Phu Trong បានជួបធ្វើការជាមួយ​គណៈកម្មាធិការ​អចិន្ត្រៃយ៍បក្សភាគ
ខេត្ត និងកម្មាភិបាលស្នូល ខេត្ត Khanh Hoa ។ ថ្លែងមតិនៅទីនេះ អគ្គលេខាបក្ស 
លោក Nguyen Phu Trong បានសម្ដែងនូវ​ការចាប់អារម្មណ៍ចំពោះការអភិវឌ្ឍន៍លឿន
 និងលើគ្រប់ជ្រុងជ្រោយរបស់ខេត្ត ​Khanh Hoa ក្នុងប៉ុន្មានឆ្នាំកន្លងទៅ។ទន្ទឹមនឹង
នោះ អគ្គលេខាបក្ស លោក ​Nguyen Phu Trong ​បានថ្លែងថា៖

          “ យើងត្រូវរក្សាបរិយាកាសសន្តិភាព ស្ថិរភាព សន្តិសុខនយោបាយ​ សណ្ដាប់ធ្នាប់
សង្គម។ ចង់អភិវឌ្ឍន៍ទេសចរណ៍ គឺត្រូវជំរុញខ្លាំងការងារទាំងនេះ រក្សាស្ថិរភាព។ ទន្ទឹម
នឹងនោះ យើងត្រូវប្តេជ្ញាការពាររឹងមាំឯករាជ្យ អធិបតេយ្យ​ភាព បូរណភាពដែនដី 
ឯកភាពប្រទេសជាតិ។ ជាពិសេស ខេត្តនៅមានតំបន់​សេដ្ឋកិច្ចសមុទ្រ និងមានស្រុក
កោះ Truong Saទៀតផង៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ