អគ្គលេខាលោក Nguyen Phu Trong ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Dong Thap

(VOVWORLD) - នាព្រឹកថ្ងៃទី១៤ មេសា អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្ត វៀតណាមលោក Nguyen Phu Trong បានជួបធ្វើការជាមួយថ្នាក់ដឹកនាំ ស្នូលខេត្ត Dong Thap ភាគខាងត្បូងវៀតណាម អំពីស្ថានភាពសេដ្ឋកិច្ចសង្គម ក៏ដូចជាការងារកសាងបក្សឆ្នាំ២០១៧និងចាប់ពីដើមឆ្នាំ២០១៨មកផងដែរ។ 


អគ្គលេខាលោក Nguyen Phu Trong ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Dong Thap - ảnh 1(រូបថត៖ TTXVN)

លោក Nguyen Phu Trong បានសម្ដែងក្ដីសប្បាយរីករាយចំពោះការអភិវឌ្ឍយ៉ាងខ្លាំងក្លានៃខេត្ត Dong Thap នាពេលកន្លងទៅ។ លោកអគ្គលេខាចាត់ទុក ថា តាំងពីខេត្តធ្វើកសិកម្មតែប៉ុណ្ណោះ ហើយជួបការលំបាកជាច្រើនអំពីលក្ខណៈធម្មជាតិ ប៉ុន្តែបក្សភាគ រដ្ឋអំណាចនិងប្រជាជនខេត្ត Dong Thap បានរួមគ្នាខិតខំប្រឹងប្រែងជាច្រើន ដើម្បីទទួលបានការអភិវឌ្ឍនាសព្វថ្ងៃ។ លោក Nguyen Phu Trong មានក្ដីសង្ឃឹមថា នាពេលខាងមុខ Dong Thap បន្តខិតខំប្រឹងប្រែងថែមទៀត នាំខេត្តអភិវឌ្ឍន៍ឲ្យបានសក្តិសមជាមួយនឹងសក្ដានុភាពរបស់ខ្លួន ពិសេសគឺលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជនថែមទៀត៕


ប្រតិកម្មទៅវិញ

ផ្សេងៗ