អគ្គសេនាធិការរងកងទ័ពប្រជាជនវៀតណាមទទួលជួបអគ្គមេបញ្ជាការរងនៃកងយោធពលខេមរៈភូមិន្ទ។

VOV-រសៀលថ្ងៃទី១៨កញ្ញាឧត្តសេនីយ៍ទោ Tran Quang Khue អគ្គសេនាធិការរងកងទ័ពប្រជាជនវៀតណាមបានទទួលជួបសន្ទនាជាមួយ​នាយឧត្តមសេនីយ៍អិទ្ធសារាតអគ្គមេបញ្ជាការរងនិងជាប្រធានស្នងការហ្វឹកហាត់នៃកងយោធពលខេមរៈភូមិន្ទដែលកំពុងបំពេញទស្សនកិច្ចនិងធ្វើការងារនៅវៀតណាម។ នៅពិធីទទួល​ជួបសន្ទនាភាគីទាំងពីរបានវាយតំលៃខ្ពស់កិច្ចសហការមានប្រសិទ្ធភាពរបស់​ស្នងការសាលាអគ្គសេនាធិការដ្ឋានកងទ័ពប្រជាជនវៀតណាមនិងស្នងការ​ហ្វឹកហាត់នៃកងយោធពលខេមរៈភូមិន្ទ។ ក្នុងរយៈពេលខាងមុខបណ្ដាស្ថាប័នមានសមត្ថកិច្ច​នៃកងទ័ពប្រទេសទាំងពីរនឹងរៀបចំសន្និសីទដកពិសោធន៍ការងារបណ្ដុះ​បណ្ដាលកម្មាភិបាល។ ស្នងការសាលាធ្វើសេនាធិការបញ្ជាណែនាំវិទ្យាស្ថាន​សាលាក្នុងកងទ័ពផ្លាស់ប្តូរថ្មីកម្មវិធីខ្លឹមសារបណ្ដុះបណ្ដាលសំរាប់សិក្ខាកាមកងយោធពលខេមរៈភូមិន្ទក្ដាប់ជាប់នឹងសំណូមពរភារកិច្ចស្ថានភាពជាក់ស្ដែងរបស់ប្រទេសកម្ពុជា។ អគ្គសេនាធិការដ្ឋានកងទ័ពប្រជាជនវៀតណាមនឹងបន្តបង្កលក្ខណៈជួយ​ឧបត្ថម្ភលើគ្រប់វិស័យការងារយោធាសំរាប់កងយោធពលខេមរៈភូមិន្ទ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ