អង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) ទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកដ៏សាហាវ នៅប៉ាគីស្ថាន

(VOVWORLD) -ទីភ្នាក់ងារឃោស Amaq នៃអង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) បានឲ្យដឹង ថា ក្រុមISនេះបានធ្វើការវាយប្រហារដោយគ្រាប់បែកអត្តឃាតលើយុទ្ធនាការចលនាបោះឆ្នោតនៅ ខេត្ត Baluchistan នៅភាគនិរតីនៃប្រទេសប៉ាគីស្ថាន ដែលបណ្តាល ឲ្យមានមនុស្សរងរបួសនិងបាត់បងជីវិតរាប់រយនាក់។
អង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) ទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកដ៏សាហាវ នៅប៉ាគីស្ថាន - ảnh 1ទិដ្ឋភាពនៃការបញ្ជូនសពជនរងគ្រោះពីការបំផ្ទុះគ្រាប់បែកនៅខេត្ត Quetta ប្រទេសប៉ាគីស្ថានកាលពីថ្ងៃទី១៣ ខែកក្កដា

ចំនួនមនុស្សស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកនេះបានកើនឡើងដល់ ១២៨ នាក់និង មនុស្សរងរបួសចំនួន ១៥០ នាក់។ នេះគឺជាការវាយប្រហារលើកទី ៣ នៅក្នុងសប្តាហ៍នេះ ដែលសំដៅទៅលើយុទ្ធនាការចលនាបោះឆ្នោតហើយបង្កើនការព្រួយបារម្ភអំពីស្ថានភាពសន្តិសុខនៃការបោះឆ្នោតប៉ាគីស្ថាន ដែលនឹងរៀបចំ នៅថ្ងៃទី ២៥ ខែកក្កដាខខាងមុខនេះ។កងទ័ពប៉ាគីស្ថានបានសម្រេចចិត្តដាក់ ពង្រាយទាហានចំនួនជាង ៣៧១.០០០ នាក់តាមសំណើរបស់ទីភ្នាក់ ងារឃ្លាំមើលការបោះឆ្នោតជាតិសំដៅធានាសណ្តាប់ធ្នាប់ក្នុងដំណើរការបោះឆ្នោត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ