អង្គការសហប្រជាជាតិ អំពាវនាវឲ្យសហគមន៍អន្តរជាតិទប់ស្កាត់ការរើសអើងជាតិសាសន៍

(VOVWORLD) - នៅពេលដែលសង្គមក្លាយទៅជាពហុជាតិសាសន៍ ពហុសាសនា និងពហុវប្បធម៌ គឺមានតម្រូវការក្នុងការវិនិយោគបន្ថែមលើលក្ខណៈទូទៅ និងការតភ្ជាប់ ដើម្បីទាញយកផលប្រយោជន៍ពីភាពចម្រុះសម្រាប់មនុស្សជាតិទាំងមូលជំនួសឱ្យការមើលឃើញថាជាការគំរាមកំហែង។
អង្គការសហប្រជាជាតិ អំពាវនាវឲ្យសហគមន៍អន្តរជាតិទប់ស្កាត់ការរើសអើងជាតិសាសន៍ - ảnh 1បាតុកម្មប្រឆាំងការរើសអើងជាតិសាសន៍នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស (ប្រភព៖ AFP)

អ្នកជំនាញមួយក្រុមមកពីអង្គការសហប្រជាជាតិ កាលពីថ្ងៃទី ១៦ ខែកញ្ញា បានបង្ហាញរបាយការណ៍មួយដែលបង្ហាញពីផលប៉ះពាល់អវិជ្ជមាននៃការរើសអើងជាតិសាសន៍លើសិទ្ធិអភិវឌ្ឍន៍ ហើយបានអំពាវនាវដល់សហគមន៍អន្តរជាតិ ទប់ស្កាត់បញ្ហានេះតាមគ្រប់រូបភាព និងប្រយុទ្ធប្រឆាំងនឹងវិសមភាព។  ប្រធានយន្តការ ជំនាញនៃអង្គការសហប្រជាជាតិស្តីពីសិទ្ធិអភិវឌ្ឍន៍ លោក Mihir Kanade បានបង្ហាញរបាយការណ៍នេះមុនពេលសម័យប្រជុំលើកទី ៥១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ (ប្រទេសស្វីស)។ យោងតាមរបាយការណ៍នេះ នៅពេលដែលសង្គមក្លាយទៅជាពហុជាតិសាសន៍ ពហុសាសនា និងពហុវប្បធម៌ គឺមានតម្រូវការក្នុងការវិនិយោគបន្ថែមលើលក្ខណៈទូទៅ និងការតភ្ជាប់ ដើម្បីទាញយកផលប្រយោជន៍ពីភាពចម្រុះសម្រាប់មនុស្សជាតិទាំងមូលជំនួសឱ្យការមើលឃើញថាជាការគំរាមកំហែង។ លោក Kanade បានរំលឹកឡើងវិញនូវការអំពាវនាវដល់សហគមន៍អន្តរជាតិបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសិទ្ធិមនុស្សជាសកល និងតម្លៃនានា ដើម្បីការពារសមភាព និងសេចក្តីថ្លៃថ្នូររបស់មនុស្សគ្រប់រូបក្នុង និងក្រៅក្របខ័ណ្ឌនៃសិទ្ធិអភិវឌ្ឍន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ