អង្គការសហប្រជាជាតិ (អ.ស.ប) អំពាវនាវឲ្យអ៊ីស្រាអែលនិងប៉ាឡេស្ទីនបង្កើនការជួប ប្រាស្រ័យដើម្បីដោះស្រាយជម្លោះ

(VOVWORLD) - លោក Guterres បានលើកច្បាស់ថា ចាំបាច់ត្រូវបញ្ចប់សកម្មភាពដោយឯកតោ ភាគីនិងខុសច្បាប់ដែលបណ្ដាលឲ្យជម្លោះកើនឡើង។ ការញុះញង់អំពើហឹង្សានឹងមិន នាំមកនូវលទ្ធផលដ៏ល្អប្រសើទេ ដូច្នេះភាគីទាំងអស់គួរតែបោះបង់ចោលផ្លូវនេះ។ 

អង្គការសហប្រជាជាតិ (អ.ស.ប) អំពាវនាវឲ្យអ៊ីស្រាអែលនិងប៉ាឡេស្ទីនបង្កើនការជួប ប្រាស្រ័យដើម្បីដោះស្រាយជម្លោះ - ảnh 1ផ្ទះរបស់គ្រួសារជនជាតិប៉ាឡេស្ទីនមួយនៅតំបន់ Sheikh Jarrah, Jerusalem ខាងកើត ត្រូវបំផ្លាញរុះរើដោយប៉ូលីសអ៊ីស្រាអែល កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ (រូបថត៖ THX/TTXVN)
អញ្ជើញថ្លែងក្នុងពិធីបើកសម័យប្រជុំឆ្នាំ២០២២នៃគណៈកម្មាធិការអនុវត្តន៍អភ័យឯកសិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីនកាលពីថ្ងៃទី៨ ខែកុម្ភៈ អគ្គលេខា ធិការអង្គការសហប្រជាជាតិ (អ.ស.ប) លោក Antonio Guterres បានវាយតម្លៃខ្ពស់ ចំពោះបណ្ដាជំនួបនាពេលថ្មីៗនេះ រវាងមន្ត្រីជាន់ខ្ពស់របស់អ៊ីស្រាអែលនិងប៉ាឡេស្ទីន ព្រមទាំងចាត់ទុកថា គួរតែមានជំនួបប្រហាក់ប្រហែលបន្ថែមទៀតដើម្បីជំរុញការដោះ ស្រាយជម្លោះដ៏រាំរ៉ៃនៅមជ្ឈឹមបូព៌ា។
លោក Guterres បានលើកច្បាស់ថា ចាំបាច់ត្រូវបញ្ចប់សកម្មភាពដោយឯកតោ ភាគីនិងខុសច្បាប់ដែលបណ្ដាលឲ្យជម្លោះកើនឡើង។ ការញុះញង់អំពើហឹង្សានឹងមិន នាំមកនូវលទ្ធផលដ៏ល្អប្រសើទេ ដូច្នេះភាគីទាំងអស់គួរតែបោះបង់ចោលផ្លូវនេះ។ លោកបានសង្កត់ធ្ងន់ថា ស្ថានភាពនៅមជ្ឈឹមបូព៌ានាបច្ចុប្បន្ន បន្តជាការគំរាមកំហែងដ៏ ធំដល់សន្តិភាពនិងសន្តិសុខអន្តរជាតិ។
លោក Guterres បានអំពាវនាវឲ្យសហគមន៍អន្តរជាតិជំរុញការខិតខំប្រឹងប្រែង ដើម្បីដោះស្រាយជម្លោះ ហើយបញ្ចប់ការទន្ទ្រានកាន់កាប់ឲ្យបានសមស្របនឹងសេចក្ដី សម្រេចចិត្តនានារបស់អ.ស.ប ច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងទ្វេភាគីផងដែរ។ លោកបានបញ្ជាក់សារជាថ្មីម្ដងទៀតនូវគោលដៅបង្កើតរដ្ឋអ៊ីស្រាអែលនិងរដ្ឋ ប៉ាឡេស្ទីនដែល “រួមរស់ជាមួយគ្នាដោយសន្តិភាពនៅក្នុងខ្សែព្រំដែនសុវត្ថិភាពដែល ត្រូវបានអន្តរជាតិទទួលស្គាល់” ដោយឈរលើមូលដ្ឋាននៃខ្សែព្រំដែនដែលត្រូវបាន កំណត់មុនឆ្នាំ១៩៦៧ ដោយមាន Jerusalem ជារដ្ឋធានីរួម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ