អង្គការសហប្រជាជាតិគាំទ្រប្រធានាធិបតីយ៉េមែន

អង្គការសហប្រជាជាតិគាំទ្រប្រធានាធិបតីយ៉េមែន - ảnh 1
អង្គការសហប្រជាជាតិគាំទ្រប្រធានាធិបតីយ៉េមែន (Reuters)

        Vovworld-នៅសម័យប្រជុំបន្ទាន់នាថ្ងៃទី២២មិនាក្រុមប្រឹក្សាសន្តិសុខ​អង្គការ
សហប្រជាជាតិបានអនុម័តលើសេចក្តីថ្លែងការណ៍ប្រធានស្ដីពីស្ថានភាព​នៅយ៉េមែន
ក្នុងនោះសម្ដែងការគាំទ្រប្រធានាធិបតីនៃប្រទេសនេះលោក Mansour Hadi និងអំពាវ
នាវឲ្យភាគីជំលោះនានាចូលរួមការចរចារ។ សេចក្តីថ្លែងការណ៍​បាន​លើកច្បាស់ថា
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថ្កោលទោស​សកម្មភាព​ឯកោរបស់ពួកឧទ្ទាម
Houthi នៅយ៉េមែនទន្ទឹមនឹងនោះព្រមាន​នឹង​អនុវត្តវិធានការចាំបាច់ប្រសិនបើពួក
ឧទ្ទាមប្រគល់សិទ្ធិត្រួត​ពិនិត្យរដ្ឋធានី Sanaa និងដំបន់ផ្សេងៗសមរាប់រដ្ឋាភិបាល។ សេចក្តី
ថ្លែងការណ៍បានគាំទ្រភាព​ស្រប​ច្បាប់របស់ប្រធានាធិបតី Mansour Hadi ហើយអះអាងឡើង
វិញនូវកិច្ចសន្យាយ៉ាងខ្លាំងក្លា​ចំពោះ​ឯកភាពអធិបតេយ្យភាពឯករាជ្យនិងបូរណៈភាពដែនដី
របស់យ៉េមែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ