អង្គការសហប្រជាជាតិជួយឧបត្ថម្ភការបញ្ឈប់ជ្រើសរើសកុមារបំរើ ក្នុងកងទ័ពនៅSomali។

                    

                      
អង្គការសហប្រជាជាតិជួយឧបត្ថម្ភការបញ្ឈប់ជ្រើសរើសកុមារបំរើ ក្នុងកងទ័ពនៅSomali។  - ảnh 1
Image: Internet

VOV-អង្គការសហប្រជាជាតិទើបនឹងអបអរសាទរការព្រមព្រៀងដែលទើបនឹង
បានចុះហត្ថលេខាជាមួយរដ្ឋាភិបាលSomali សំដៅបញ្ឈប់ជ្រើសរើសកុមារបំរើ
ក្នុងកងកំលាងប្រដាប់អាវុធនៅប្រទេសនេះ។អ្នកនាំពាក្សរបស់អង្គការសហ
ប្រជាជាតិ  លោក Martin Nesirky អោយដឹងថាការព្រមព្រៀងមានឈ្មោះ
“ ផែនការអំពើ“នេះត្រូវបានចុះហត្ថលេខានាថ្ងៃទី៣កក្កដាក្នុងនោះនាំចេញ
ជំហានជាក់ស្តែងនានាសំដៅធានាថា​កុមារមិនត្រូវជ្រើសរើសចូលក្នុងកងទ័ពទេ។អង្គការសហប្រជាជាតិចាត់ទុកថា ការព្រមព្រៀង​ពោលខាងលើគឺសំខាន់​​ណាស់ ព្រមទាំងរួមចំណែកយ៉ាងសកម្មក្នុងការខំប្រឹងប្រែងស្ថិរភាពនៅ Somali។អង្គការ
សហប្រជាជាតិសង្ឃឹមថានាពេលខាងមុខរដ្ឋាភិបាលSomali នឹងចុះហត្ថលេខាលើ
ការព្រមព្រៀង១ដូច្នេះសំដៅបញ្ឈប់ការកាប់សម្លាប់កុមារក្នុងជំលោះនានា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ