អង្គការសហប្រជាជាតិព្រមានអំពីវិបត្តិថាមពលយ៉ាងធ្ងន់ធ្ងរនៅតំបន់ហ្គាហ្សា

(VOVWORLD) - ទីភ្នាក់ងារសម្របសម្រួលកិច្ចការមនុស្សធម៌នៃអង្គការសហប្រជាជាតិ (OCHA) នាថ្ងៃទី៧ខែសីហាបានឱ្យដឹងថាឥន្ធនៈសង្គ្រោះបន្ទាន់សម្រាប់មណ្ឌលសុខភាព អនាម័យនិងទឹកស្អាតសំខាន់ៗមួយចំនួននៅតំបន់ហ្គាហ្សានឹង ជិតរីងស្ងួត ហើយ ក៏ជាគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ ប្រជាជននៅទីនេះផងដែរ ។ 
អង្គការសហប្រជាជាតិព្រមានអំពីវិបត្តិថាមពលយ៉ាងធ្ងន់ធ្ងរនៅតំបន់ហ្គាហ្សា - ảnh 1 ទិដ្ឋភាពនៃការដាច់ភ្លើងនៅតំបន់ហ្គាហ្សា

យោងតាម OCHA មូលដ្ឋានខាងពោលលើទាំងនេះ កំពុង អាស្រ័យទៅលើឥន្ធនៈ សង្គ្រោះបន្ទាន់ដើម្បីរក្សាប្រតិបត្តិការនៃស្ថានីយ៍ផ្គត់ផ្គង់ អគ្គិសនីក្នុង បរិបទវិបត្តិ ថាមពលនៅតំបន់ហ្គាហ្សាដែលបានបណ្តាលឱ្យប្រជាជន នៅទីនេះគ្រាន់តែ ទទួលការផ្គត់ផ្គង់ថាមពលក្នុងរយៈពេល ៤ ម៉ោង ក្នុងមួយថ្ងៃតែ ប៉ុណ្ណោះ។ដៃគូមនុស្សធម៌នៃអង្គការសហប្រជាជាតិបានប៉ាន់ស្មាន ថាតួ្រវការបញ្ជូនឥន្ធនៈ សង្គ្រោះបន្ទាន់យ៉ាងហោចណាស់ ៦0.000 លីត្រសំរាប់ មណ្ឌលសុខភាព អនាម័យនិងទឹកស្អាតចំនួន ៤៧  នៅតំបន់ហ្គាហ្សា ដើម្បីធានាផ្តល់សេវាជាអប្បបរមាក្នុងរយៈពេល ៤ ថ្ងៃខាងមុខនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ