អង្គការសហប្រជាជាតិស្វាគមន៍រុស្ស៊ីនិងអាមេរិកដែលពន្យា New START

(VOVWORLD) - អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានសង្កត់ធ្ងន់ថា ខណៈចំនួនអាវុធនុយក្លេអ៊ែរសរុបបានថយចុះអស់ជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែនៅមានប្រទេសមួយចំនួនដែលកំពុងកែលម្អឃ្លាំងអាវុធរបស់ខ្លួន។ 
អង្គការសហប្រជាជាតិស្វាគមន៍រុស្ស៊ីនិងអាមេរិកដែលពន្យា New START  - ảnh 1យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិប៉ាគីស្ថានមួយគ្រឿងត្រៀមចុះចតនៅអាកាសយានដ្ឋានអន្តរជាតិក្នុងទីក្រុងកាប៊ុលប្រទេសអាហ្វហ្គានីស្ថាននៅថ្ងៃទី ១៣ ខែកញ្ញាឆ្នាំ ២០២១ (រូបថត៖ TTXVN)

នៅថ្ងៃទី ២៦ ខែកញ្ញា ក្នុងសារលិខិតក្នុងឱកាសទិវាអន្តរជាតិដើម្បីរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានស្វាគមន៍ការសម្រេចចិត្តរបស់រុស្ស៊ីនិងសហរដ្ឋអាមេរិកក្នុងការពន្យាពេល សន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្រ្ត New START។

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានសង្កត់ធ្ងន់ថា ខណៈចំនួនអាវុធនុយក្លេអ៊ែរសរុបបានថយចុះអស់ជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែនៅមានប្រទេសមួយចំនួនដែលកំពុងកែលម្អឃ្លាំងអាវុធរបស់ខ្លួន។ ទាំងអស់នេះគឺជាសញ្ញាគួរឱ្យព្រួយបារម្ភអំពីការរត់ប្រណាំងប្រដាប់អាវុធថ្មី។ ការសម្រេចចិត្តនេះរបស់រុស្ស៊ីនិងសហរដ្ឋអាមេរិកអំពីការពន្យា New STATR និងដំណើរការសន្ទនាយុទ្ធសាស្ត្រគឺជាជំហានគួរជាទីចាប់អារម្មណ៍។

គួរជម្រាបថា ថ្ងៃទី ៤ ខែកុម្ភៈអាមេរិកបានពន្យាសន្ធិសញ្ញា New START រយៈពេល ៥ ឆ្នាំទៀត។ ជាមួយនឹងការសម្រេចចិត្តនេះ ទាំងរុស្ស៊ីនិងសហរដ្ឋអាមេរិកបានបន្តពន្យាជាផ្លូវការនូវសន្ធិសញ្ញាដែលនៅសេសសល់តែមួយគត់ ស្តីពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែររវាងប្រទេសទាំងពីរ។ សន្ធិសញ្ញានេះកំណត់ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ប្រទេសនីមួយៗ ដែលមានគ្រាប់នុយក្លេអ៊ែរចំនួន ១.៥៥០ គ្រាប់, មីស៊ីលផ្លោងអន្តរទ្វីបចំនួន ៧០០ គ្រាប់ និងជើងទម្របាញ់ ៨០០ ដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ