អង្គការសហប្រជាជាតិអំពាវនាវឱ្យបន្ធូរបន្ថយការដាក់ទណ្ឌកម្មលើប្រទេសជាច្រើន

(VOVWORLD) - លោកស្រី Michell Bachelet បានអំពាវនាវឱ្យមានការវាយតម្លៃឡើងវិញជាបន្ទាន់នូវការដាក់ទណ្ឌកម្មលើប្រទេសមួយចំនួន ដែលកំពុង ប្រឈមមុខនឹងការលំបាកដោយសារជំងឺរាតត្បាត Covid-19។
អង្គការសហប្រជាជាតិអំពាវនាវឱ្យបន្ធូរបន្ថយការដាក់ទណ្ឌកម្មលើប្រទេសជាច្រើន - ảnh 1វាស់តសីតុណ្ហភាពរាងកាយដើម្បីការពារការរីករាលដាលនៃជំងឺ COVID-19 នៅអ៊ីរ៉ង់ (រូបថតៈ IRNA / TTXVN)

នាថ្ងៃទី ២៤ ខែមីនា ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោកស្រី Michell Bachelet បានអំពាវនាវឱ្យមានការវាយតម្លៃឡើងវិញជាបន្ទាន់នូវការដាក់ទណ្ឌកម្មលើប្រទេសមួយចំនួន ដែលកំពុងប្រឈមមុខនឹងការលំបាកដោយសារជំងឺរាតត្បាត Covid-19 ដូចជាអ៊ីរ៉ង់ ដើម្បីបញ្ចៀសពីការធ្វើឱ្យប្រព័ន្ធសុខាភិបាលដែលធ្លាប់ផ្ទុកហួសកំរិតកំណត់ ត្រូវបានផ្តួលរលំផងដែរ។

លោកស្រី Bachelet បានសង្កត់ធ្ងន់ថានៅពេលនេះ រាល់វិធានការដាក់ទណ្ឌកម្មគួរតែត្រូវបានបន្ធូរបន្ថយ ឬផ្អាកដោយសារការរារាំងដល់កិច្ចខិតខំប្រឹងប្រែងខាងសុខាភិបាលនៅក្នុងប្រទេសមួយអាចបង្កើនហានិភ័យដល់ពិភព លោកទាំងមូលផងដែរ។

លោកស្រី ក៏បន្តទៀតថាការលើកលែងដាក់ទណ្ឌកម្មដោយសារបញ្ហាមនុស្សធម៌ គួរតែអនុវត្តក្នុងទ្រង់ទ្រាយធំ និងអនុវត្តឲ្យបានជាក់ស្តែងដោយមានការអនុម័តឲ្យបានឆាប់រហ័សលើការផ្តល់គ្រឿងបរិក្ខាវេជ្ជសាស្ត្រចាំបាច់នានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ