អង្គការសហប្រជាជាតិអំពាវនាវឲ្យបន្តបើកឃ្លាំងគ្រាប់ធញ្ញជាតិនៅអ៊ុយក្រែន

(VOVWORLD) - កាលពីថ្ងៃទី ២៧ ខែសីហា អ្នកសម្របសម្រួលអង្គការសហប្រជាជាតិសម្រាប់គំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ Amir Abdulla បាននិយាយ ថា គ្រាប់ធញ្ញជាតិរាប់លានតោនដែលនៅសេសសល់ពីការប្រមូលផលពីមុន នៅក្នុងឃ្លាំងក្នុងប្រទេសអ៊ុយក្រែនចាំបាច់ត្រូវបានបើកឱ្យមានស្តុកគ្រាប់ធញ្ញជាតិសម្រាប់រដូវប្រមូលផ្តលថ្មី។ 
អង្គការសហប្រជាជាតិអំពាវនាវឲ្យបន្តបើកឃ្លាំងគ្រាប់ធញ្ញជាតិនៅអ៊ុយក្រែន - ảnh 1ការប្រមូលផលស្រូវសាលីនៅតំបន់ Kharkiv ប្រទេសអ៊ុយក្រែន (រូបថត៖ AFP/TTXVN)

យោងតាមលោក Amir Abdulla គំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅបានចាប់ផ្តើមជួយឃ្លាំងគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនមានកន្លែងស្តុកទុកសម្រាប់ការប្រមូលផលគ្រាប់ធញ្ញជាតិ ប៉ុន្តែគ្រាប់ធញ្ញជាតិដែលនៅសល់នៅក្នុងឃ្លាំងទាំងនេះនៅតែត្រូវបានបើកបន្ថែម ដើម្បីបម្រើដល់រដូវប្រមូលផលថ្មី។

រុស្ស៊ីនិងអ៊ុយក្រែន ជាប្រទេសនាំចេញកសិផលធំពីរក្នុងពិភពលោក។ ជម្លោះបានកើតឡើងនៅចុងខែកុម្ភៈឆ្នាំនេះ ដែលបណ្តាលឱ្យដំណាំមានការខូចខាតយ៉ាងខ្លាំង កំពុងផែរត្រូវបទ ដែលរំខានដល់ការនាំចេញស្រូវសាលីរបស់អ៊ុយក្រែន។ កាលពីថ្ងៃទី ២២ ខែកក្កដា នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសរុស្ស៊ី និងអ៊ុយក្រែនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគាំពារដោយទួរគី និងអង្គការសហប្រជាជាតិ ស្តីពីការនាំចេញគ្រាប់ធញ្ញជាតិតាមរយៈកំពង់ផែសមុទ្រអ៊ុយក្រែន។ អ៊ុយក្រែនកំពុងព្យាយាមដើម្បីអាចនាំចេញគ្រាប់ធញ្ញជាតិប្រហែល ៣ លានតោនក្នុងមួយខែ តាមសមុទ្រដើម្បីបើកចេញគ្រាប់ធុញ្ញជាតិ ចំនួន ១៨ លានតោនដែលនៅសល់ពីរដូវមុនក្នុងការស្តុកទុកនិងរៀបចំសម្រាប់រដូវកាលថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ