អង្គការសហប្រជាជាតិអំពាវនាវឲ្យផ្តល់ជំនួយមនុស្សធម៌ចំនួន ២ពាន់លានដុល្លារ សម្រាប់អាហ្វហ្គានីស្ថាន ជាបន្ទាន់

(VOVWORLD) - នៅថ្ងៃទី៧ ខែធ្នូ មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) បានអំពាវនាវឱ្យសហគមន៍អន្តរជាតិផ្តល់ជំនួយឧបត្ថម្ភចំនួន២ពាន់លានដុល្លារ ដើម្បីបំពេញតម្រូវការមនុស្សធម៌នៅអាហ្វហ្គានីស្ថាន។ 
អង្គការសហប្រជាជាតិអំពាវនាវឲ្យផ្តល់ជំនួយមនុស្សធម៌ចំនួន ២ពាន់លានដុល្លារ សម្រាប់អាហ្វហ្គានីស្ថាន ជាបន្ទាន់ - ảnh 1ប្រជាជននៅជំរំជនភៀសខ្លួនអន្តរជាតិក្នុងក្រុង Qala-i-Naw ខេត្ត Badghis ប្រទេសអាហ្វហ្គានីស្ថាន ថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២១ (រូបថត៖ AFP/TTXVN)

នេះគឺជាកញ្ជប់ជំនួយដ៏ធំបំផុតដែលមិនធ្លាប់មានតាំងពីមុនមក ដែលអង្គការ UNICEF បានអំពាវនាវដើម្បីជួយឧបត្ថម្ភប្រទេសមួយ សំដៅបំពេញតម្រូវការមនុស្សធម៌ជាបន្ទាន់របស់ប្រជាជនជាង២៤ លាននាក់នៅអាហ្វហ្គានីស្ថាន ក្នុងនោះ ពាក់កណ្តាល គឺជាកុមារ។ UNICEF បានឲ្យដឹងថា ថវិការចំនួន២ពាន់លានដុល្លារនេះ នឹងជួយរក្សាសេវាសុខភាព ការផ្គត់ផ្គង់អាហារូបត្ថម្ភ ទឹកស្អាត និងអនាម័យ សេវាអប់រំ និងសេវាសង្គមសំខាន់ៗផ្សេងទៀតសម្រាប់កុមារ និងគ្រួសារអាហ្វហ្កានីស្ថាន។

យោងតាម UNICEF ស្ថានភាពមនុស្សធម៌នៅអាហ្វហ្គានីស្ថាន នៅតែបន្តអាក្រក់ទៅៗ ដែលក្នុងនោះសេវាសុខភាពកំពុងមានការដួលរលំយ៉ាងឆាប់រហ័ស និងវិបត្តិកង្វះអាហារូបត្ថម្ភនិងស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ គ្រោះរាំងស្ងួត ការផ្ទុះឡើងនៃជំងឺកញ្ជ្រឹល ជំងឺរាគរូស ជំងឺគ្រុនស្វិតដៃជើង និងជំងឺនានាដែលអាចការពារបាន ខណៈពេលដែលរដូវរងារបានចាប់ផ្តើម។ លោកស្រី Alice Akunga តំណាងអង្គការ UNICEF ប្រចាំប្រទេសអាហ្វហ្គានីស្ថានបានលើកច្បាស់ថា បច្ចុប្បន្ន ស្ថានភាពមនុស្សធម៌នៅអាហ្វហ្គានីស្ថានគឺ “ធ្ងន់ធ្ងរខ្លាំងណាស់”សម្រាប់កុមារ។ បើគ្មានមូលនិធិបន្ថែមទៀត UNICEF និងដៃគូ នឹងមិនអាចផ្តល់ជំនួយសង្គ្រោះដល់កុមារ និងគ្រួសារដែលត្រូវការជំនួយជាបន្ទាន់ក្នុងរដូវរងានេះបានទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ