អង្គភាពអាជីកម្មជប៉ុនយកចិត្តទុកដាក់ដល់ទីផ្សារវៀតណាម

អង្គភាពអាជីកម្មជប៉ុនយកចិត្តទុកដាក់ដល់ទីផ្សារវៀតណាម - ảnh 1
សកម្មភាពរំលឹកខួបអនុស្សារវរីយ៍លើកទី ៤០ នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ជប៉ុន (Image: Vietnam+)

(VOVworld) – នារសៀថ្ងៃទី ១៨ កញ្ញា ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង

ហូជីមិញ លោក Le Hoan Quan បានទទួលជួបសន្ទនាជាមួយអនុរដ្ឋមន្ត្រីការ
បរទេសជប៉ុន លោក Matsuyama Masaji ដែលកំពុងមានដំណើរទស្សនកិច្ចការ
ងារនៅវៀត ណាម។ លោក Le Hoang Quan បានវាយតំលៃខ្ពស់ចំពោះដំណើរ
ទស្សនកិច្ច របស់លោក Matsuyama Masaji ដែលមានអត្ថន័យសំខាន់ ក្នុងឱកាស
ប្រទេស ទាំង ២ កំពុងរៀបចំសកម្មភាពរំលឹកខួបអនុស្សារវរីយ៍លើកទី ៤០ នៃ
ទិវាបង្កើតទំនាក់ទំនងការទូត។ លោក Le Hoang Quan បានសង្កត់ធ្ងន់ថា៖
ប្រភពទុន ODA របស់ជប៉ុនបានជួយឧបត្ថម្ភទីក្រុងហូជីមិញអនុវត្តគំរោងការ
ណ៍ជាច្រើន ដូចជា គំរោងការណ៍ metro Ben Thanh - Suoi Tien គំរោងការណ៍
កែលំអរបរិស្ថានជាដើម។ បណ្ដាគំរោងការណ៍នេះមិនត្រឹមតែមានអត្ថន័យ
ខាងសេដ្ឋកិច្ច ប៉ុណ្ណោះទេ ថែមទាំង មានអត្ថន័យយ៉ាងសកម្មចំពោះសង្គមរួម
ចំណែកក្នុងការអភិវឌ្ឍន៍របស់ទីក្រុងហូជីមិញ ក្នុងរយៈពេលកន្លងមក ផងដែរ
។ រីឯខ្លួនវិញ លោក Matsuyama Masaji បានឲ្យដឹងថា៖ អង្គភាពអាជីកម្មជប៉ុន
យកចិត្តទុកដាក់ដល់ទីផ្សារវៀតណាមហើយមានគោលបំណងថា៖ នាពេល
ខាងមុខ រដ្ឋាភិបាល វៀតណាមនិយាយរួម និងរដ្ឋអំណាចទីក្រុងហូជីមិញ និយាយដោយឡែកបន្តកែលំអរបរិយាកាសវិនិយោគសំរាប់អង្គភាពអាជីវកម្ម
ជប៉ុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ