អង្គភាពអាជីវកម្មតៃវ៉ាន់(ចិន)មានបំណងបើកទូលាយសកម្មភាពនៅវៀតណាម

អង្គភាពអាជីវកម្មតៃវ៉ាន់(ចិន)មានបំណងបើកទូលាយសកម្មភាពនៅវៀតណាម - ảnh 1
វិស័យកាត់ដេរជាវិស័យ១ដែលបណ្ដាអង្គភាពអាជីវកម្មតៃវ៉ាន់វិនិយោគច្រើនចូលក្នុងវៀតណាម


(VOVworld) - ការិយាល័យន្លឿនពាណិជ្ជកម្មតៃវ៉ាន់ (ចិន) ប្រចាំនៅទីក្រុងហូជីមិញ
(TAITRA) ភាគខាងត្បូងវៀតណាម នាថ្ងៃទី៦ វិច្ឆិកា បានរៀបចំកម្មវិធី “ផ្លាស់ប្ដូរ
ទំនាក់ទំនងពាណិជ្ជកម្មវៀតណាម-តៃវ៉ាន់ឆ្នាំ២០១៤”។អង្គភាពអាជីវកម្មតៃវ៉ាន់ (ចិន)
ចំនួន៥០ បានចូលរួមកម្មវិធីនេះដើម្បីស្វែងរកដៃគូ សហប្រតិបតិ្តការធ្វើអាជីវកម្មអំពី
បណ្ដាក្រុមផលិតផលដូចជា សម្ភារៈបំភ្លឺ អំពូលប្រើប្រាស់ថមពលព្រះអាទិត្យ សម្ភា
រៈសុខាភិបាល ខ្សែភ្លើង សម្ភារៈសាងសាង់ជាដើម។នៅកម្មវិធីនេះ បណ្ដាអង្គភាព
អាជីវកម្មតៃវ៉ាន់ បានសំដែងគោលបំណង បើកទូលាយឱកាសធ្វើអាជីវកម្មនៅ
ទីផ្សារវៀតណាម ជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងភាគីទាំង២។នេះក៏ជាឱកាស
ដើម្បីអង្គភាពអាជីវកម្មវៀតណាមជួបប្រាស្រ័យ ផ្លាស់ប្ដូរព័ត៏មាននិងសហប្រតិ
បតិ្តការធ្វើអាជីវកម្មជាមួយដៃគូតៃវ៉ាន់ក្នុងផ្នែក វិស័យច្រើនខុសគ្នាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ