អង្គភាពអាជីវកម្មនៃផ្នែកអគ្គិសនី-អេលិចត្រូនិកវៀតណាមមានឱកាសជាច្រើនក្នុងដំណើរការសមាហរណកម្ម
|
អង្គភាពអាជីវកម្មនៃផ្នែកអគ្គិសនី-អេលិចត្រូនិកវៀតណាមមានឱកាសជាច្រើនក្នុងដំណើរការ
សមាហរណកម្ម (baocongthuong.vn) |
Vovworld-វៀតណាមកំពុងមានឱកាសល្អជាច្រើនក្នុងដំណើរការធ្វើសមាហរណកម្ម
ទៅក្នុងសេដ្ឋកិច្ចពាណិជ្ជកម្មសកល ពិសេសគឺអង្គភាពអាជីវកម្មក្នុងផ្នែកអគ្គិសនី-អេលិច
ត្រូនិក។ នេះជាការអះអាងរបស់អ្នកជំនាញការសេដ្ឋកិច្ចនៅសិក្ខាសាលាស្ដីពី
សមាហរណកម្មទីផ្សារសកលជាមួយប្រធានបទ ឆ្លៀតឱកាសផ្លាស់ប្តូរពាណិជ្ជកម្ម
អន្តរជាតិ-សមាហរណកម្មទីផ្សារសកល នាថ្ងៃទី៣០កក្កដានៅទីក្រុងហូជីមិញ។ តាម
លោក Pham Ngoc Hung អនុប្រធានសមាគមអង្គភាពអាជីវកម្មទីក្រុងហូជីមិញ (HUBA)ថាក្នុងកាលៈទេសៈវៀតណាមជាសមាជិក WTO កាលពីឆ្នាំ២០០៧ក៏ដូចជាចំពោះមុខរាល់
សញ្ញាសកម្មអំពីលទ្ធភាពចរចារទទួលបានជោគជ័យក្នុងការចរចារស្ដីពីកិច្ចព្រមព្រៀង
ពាណិជ្ជកម្ម បណ្ដាអង្គភាពអាជីវកម្មវៀតណាមកំពុងមានឱកាសជាច្រើនក្នុងដំណើរការ
សមាហរណកម្មទៅក្នុងសេដ្ឋកិច្ចពាណិជ្ជកម្មសកល។ ប៉ុន្តែអង្គភាពអាជីវកម្មវៀតណាម
ក៏ត្រូវខំប្រឹងប្រែងឆ្លើយតបគោរពបទដ្ឋានការកំណត់អន្តរជាតិដ៏ស្មុគស្មាញអំពី
សុវត្ថិភាពបច្ចេកទេសនិងការទទួលស្គាល់ផលិតផល៕