អង់គ្លេស៖ ចំនុចមួយចំនួនក្នុងផែនការ " Brexit មិនព្រមព្រៀង "

(VOVWORLD) -រដ្ឋមន្ត្រីទទួលបន្ទុក Brexit របស់អង់គ្លេសលោក Dominic Raab បានឲ្យដឹងថា គោលដៅរបស់រដ្ឋាភិបាលអង់គ្លេសគឺទទួលឲ្យបានការព្រមព្រៀងជាមួយព្រុចសែលនាពាក់កណ្ដាលខែវិច្ឆិកាខាងមុខ។ 
អង់គ្លេស៖  ចំនុចមួយចំនួនក្នុងផែនការ រដ្ឋមន្ត្រីទទួលបន្ទុក Brexit របស់អង់គ្លេសលោក Dominic Raab (ឆ្វេង) និងប្រធានក្រុមចរចាសហភាពអឺរ៉ុបលោក Michel Barnier 

ទន្ទឹមនឹងនេះ រដ្ឋាភិបាលនៅតែជំរុញផែនការត្រៀមរៀបចំឲ្យកាលៈទេសៈចាកចេញពី EU ដោយមិនទទួលបានការព្រមព្រៀងណាមួយឡើយ។ ក្រោយពី កិច្ចប្រជុំគណៈរដ្ឋមន្រ្តីអំពីបញ្ហានេះ នាថ្ងៃទី១៣ ខែកញ្ញា នោះ រដ្ឋាភិបាលអង់គ្លេសបានប្រកាសផែនការដែលមានឯកសារថ្មីចំនួន ២៨ ច្បាប់ ដើម្បីត្រៀមរៀបចំឲ្យសេណារីយ៉ូ " Brexit មិនព្រមព្រៀង "។

ផែនការត្រៀមរៀបចំឲ្យ " Brexit មិនព្រមព្រៀង " រួមមានខ្លឹមសារសំខាន់ៗដូចជា៖ប្រជាជនអង់គ្លេសអាចត្រូវដាក់ពាក្យសុំលិខិតអនុញ្ញាតបើកបរអន្តរជាតិ ខណៈពេលដែលពួកគេបើករថយន្តនៅបណ្ដាប្រទេសអឺរ៉ុប ដោយសារក្រោយខែមិនា ឆ្នាំ២០១៩ ទៅទៅ ប័ណ្ណបើកបររបស់ប្រជាពលរដ្ឋអង់គ្លេសនឹងលែងមានសុពលភាពនៅបណ្ដាប្រទេស EU។

ចំណុចមួយទៀតដែលគួរឱ្យកត់សម្គាល់ គឺ ខណៈពេលទៅកាន់បណ្ដាប្រទេស EU ប្រជាពលរដ្ឋអង់គ្លេសត្រូវមានលិខិតឆ្លងដែនដែលមានសុពលភាព យ៉ាងហោចណាស់រយៈពេល ៦ ខែ។ ប្រការនេះមិនត្រូវបានអនុវត្តន៍នៅ ប្រទេសអៀរឡង់ឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ