អង់គ្លេស-អាមេរិកដំណើរការកិច្ចចរចារអំពីអ៊ុយក្រែនប្រកបដោយប្រសិទ្ធភាព

(VOVWORLD) - ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួម ជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer នាថ្ងៃទី ២៧ ខែកុម្ភៈ នៅទីក្រុងវ៉ាស៊ីនតោន ប្រធានាធិបតីអាមេរិកលោក Donald Trump បានឲ្យដឹងថា ភាគីទាំងពីរដំណើការកិច្ចចរចារប្រកបដោយប្រសិទ្ធភាពនៅពេលពិភាក្សាអំពីវឌ្ឍនភាពសន្តិភាពនៅអ៊ុយក្រែនក្នុងឱកាសនៃដំណើរទស្សនកិច្ច របស់ប្រមុខដឹកនាំលេខ ១០ វិថី Downing ទៅកាន់សហរដ្ឋអាមេរិក។ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួម ជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer នាថ្ងៃទី ២៧ ខែកុម្ភៈ នៅទីក្រុងវ៉ាស៊ីនតោន ប្រធានាធិបតីអាមេរិកលោក Donald Trump បានឲ្យដឹងថា ភាគីទាំងពីរដំណើការកិច្ចចរចារប្រកបដោយប្រសិទ្ធភាពនៅពេលពិភាក្សាអំពីវឌ្ឍនភាពសន្តិភាពនៅអ៊ុយក្រែនក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់ប្រមុខដឹកនាំលេខ ១០ វិថី Downing ទៅកាន់សហរដ្ឋអាមេរិក។

ប្រធានាធិបតីអាមេរិកបានបញ្ជាក់ថា រាល់ការចរចាដើម្បីបញ្ចប់ជម្លោះរុស្ស៊ីនិងអ៊ុយក្រែនកំពុងដំណើរការយ៉ាងរលូន។ លោក Trump បានឲ្យដឹងថា លោកបានធ្វើជួបសន្ទនាតាមទូរស័ព្ទបង្គប់ដោយលក្ខណៈជាប្រវត្តិសាស្ត្រជាច្រើនជាមួយសមភាគីរុស្ស៊ីលោក Vladimir Putin ហើយបានបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានមកទីក្រុងវ៉ាស៊ីនតោននៅថ្ងៃ ទី ២៨ ខែកុម្ភៈ (ម៉ោងនៅសហរដ្ឋអាមេរិក) ហើយភាគីទាំងពីរត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែមួយ។ យោងតាមប្រមុខសេតវិមាន នេះត្រូវបានគេចាត់ទុកថាជាលក្ខខណ្ឌចាំបាច់ និងសំខាន់សម្រាប់ក្រុងកៀវក្នុងការទទួលបានការគាំទ្របន្ថែមពីក្រុងវ៉ាស៊ីនតោន។ លោកប្រធានាធិបតី Donald Trump បានសង្កត់ធ្ងន់ថា៖

“វឌ្ឍនភាពឆ្ពោះទៅរកសន្តិភាពនឹងបន្តនៅពេលប្រធានាធិបតី Zelensky ធ្វើទស្សនកិច្ចនៅសេតវិមាន។ នៅទីនេះ យើងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រដែលនឹងធ្វើឱ្យសហរដ្ឋអាមេរិកក្លាយជាដៃគូដ៏សំខាន់ក្នុងការអភិវឌ្ឍ រ៉ែ  ឧស្ម័ន និងដីកម្ររបស់អ៊ុយក្រែន។ កិច្ចព្រមព្រៀងនេះក៏នឹងដាក់មូលដ្ឋានគ្រឹះសម្រាប់ទំនាក់ទំនងនាពេលអនាគតដ៏រឹងមាំរវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន ដោយលើកកម្ពស់វិបុលភាពរយៈពេលវែង នៅពេលដែលអ៊ុយក្រែនស្ថាបនាប្រទេសជាតិនិងហេដ្ឋារចនាសម្ព័ន្ធដែលបានបំផ្លិចបំផ្លាញ ឡើងវិញ។

ចំណែកលោកនាយករដ្ឋមន្ត្រីអង់គ្លេសបានសម្តែងនូវបំណងចង់សហការជាមួយក្រុងវ៉ាស៊ីនតោនដើម្បីនាំមកនូវកិច្ចព្រមព្រៀងដ៏ល្អមួយដល់អ៊ុយក្រែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ