អង់គ្លេសចាប់ខ្លួនជនសង្ស័យភេរវកម្មចំនួន ៥ នាក់


អង់គ្លេសចាប់ខ្លួនជនសង្ស័យភេរវកម្មចំនួន ៥ នាក់  - ảnh 1
អង់គ្លេសចាប់ខ្លួនជនសង្ស័យភេរវកម្មចំនួន ៥ នាក់ (Image: VNA)

(VOVworld) – នាថ្ងៃទី ១៥ មេសា ប៉ូលីសអង់គ្លេសបានឲ្យដឹងថា៖ បានចាប់ឃុំ
 ខ្លួនជនសង្ស័យចំនួន ៥​ នាក់ដែលត្រៀមរៀបចំដំណើការវាយប្រហារភេរវកម្ម។
ការចាប់ខ្លួនត្រូវបានដំណើរការក្នុងក្របខ័ណ្ឌធ្វើការស៊ើបអង្គេតដែលមានកិច្ច
សហការរបស់សមត្ថកិច្ចបារាំងនិងបែលហ្ស៊ីក សំដៅរាំងស្កាត់រាល់ការគំរាម
កំហែងចំពោះអង់គ្លេសក្រោយពីការវាយប្រហារទៅលើទីក្រុងប៉ារីស (បារាំង)
និង ទីក្រុង Brussels (បែលហ្ស៊ីក)។ តាមនោះ មុខសញ្ញាជាបុរសចំនួន ៣ នាក់
និងនារីមួយនាក់ទៀតត្រូវបានចាប់ខ្លួននៅ Birmingham នាថ្ងៃទី ១៤ មេសា
និងមុខសញ្ញាបរុសមួយនាក់ទៀតត្រូវបានចាប់ខ្លួននៅព្រលានយន្តហោះ
Gatwick នាព្រឹកថ្ងៃទី ១៥ មេសា ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ