អង់គ្លេសនឹងរៀបចំការស្ទង់ប្រជាមតិអំពីការចាកចេញពីសហភាពអឺរ៉ុប

(VOVworld) – នាថ្ងៃទី ២៣ មករា នាយករដ្ឋមន្ត្រីអង់គ្លេស លោក David Cameron បាន
ប្រកាសថា៖ ប្រទេសនេះនឹងរៀបចំការស្ទង់ប្រជាមតិអំពីការចាក ចេញពីសហភាព
អឺរ៉ុប (EU) របស់អង់គ្លេស នាចុងឆ្នាំ ២០១៧ បើសិនជាគណៈបក្សអភិរក្សនិយម
ដណ្តើមជ័យជំនះក្នុងការបោះឆ្នោតសកលនាឆ្នាំ ២០១៥ ខាងមុខ។ ក្នុងបទថ្លែង
សន្ទរកថានៅរដ្ឋធានីឡុង (អងគ្លេស) លោក​ Cameron បានឲ្យដឹងថា៖ ក្នុងកាលៈទេសៈ ប្រជាជនអងគ្លេសបានអស់សង្ឃឹមយ៉ាងខ្លាំងក្លា ចំពោះ EU គឺមុនបង្អស់ លោក Cameron បងចរចារឡើងវិញលក្ខ័ណអំពីចរិក លក្ខណៈសមាជិករបស់អង់គ្លេសក្នុង  EU ។ លោក
Cameron ក៏បានទទួល ស្គាល់ដែរថា៖ ដំណើរការស្ទង់ប្រជាមតិ​ក្នុងដំណាក់កាលនា
បច្ចុប្បន្ននេះ មិនសមស្របចំពោះទាំងអងគ្លេសនិងអឺរ៉ុប ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ