អង់គ្លេសនិងអាមេរិកអំពាវនាវឲ្យរុស្ស៊ីបញ្ចុះបញ្ចូលប្រធានាធិបតីស៊ីរីងាកមករកតុចរចារ

អង់គ្លេសនិងអាមេរិកអំពាវនាវឲ្យរុស្ស៊ីបញ្ចុះបញ្ចូលប្រធានាធិបតីស៊ីរីងាកមករកតុចរចារ - ảnh 1
រដ្ឋមន្រ្តីការបរទេសថ្មីរបស់អង់គ្លេសលោក Boris Johnson (ឆ្វេង) និងសមភាគីអាមេរិក
លោក John Kerry (រូបថត៖AP)

(VOVworld) - រដ្ឋមន្រ្តីការបរទេសអង់គ្លេសលោក Boris Johnson និងសមភាគី
អាមេរិកលោក John Kerry នាថ្ងៃទី១៩ កក្កដា បានរៀបចំសន្និសីទកាសែតរួម បន្ទាប់
ពីជំនួបចរចារជាមួយរដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ បារាំងនិងអ៊ីតាលី ស្ដីអំពីបញ្ហាស៊ីរី
 ដែលប្រព្រឹត្តទៅនាថ្ងៃដដែលនៅទីក្រុងឡុងដ៍។ថ្លែងមតិនៅទីនេះ រដ្ឋមន្រ្តីការបរ
ទេសទាំងពីររូបពោលខាងលើសុទ្ធតែឡើងសម្លេងអំពាវនាវឲ្យរុស្ស៊ី ប្រើប្រាស់ឥទ្ធិ
ពលរបស់ខ្លួនដើម្បីបញ្ចប់ជំលោះនៅស៊ីរី។រដ្ឋមន្រ្តីការបរទេស អង់គ្លេសនិងអាមេរិក
បានអំពាវនាវឲ្យរុស្ស៊ីបញ្ចុះបញ្ចូលប្រធានាធិបតីស៊ីរីលោក Bashar al-Assad ងាកមក
រកតុចរចារដើម្បីស្វែងរកដំណោះស្រាយ សំរាប់សង្គ្រាមស៊ីវិលដែលបានអូសបន្លាយ
អស់រយៈ៥ឆ្នាំកន្លងមកនៅប្រទេស មជ្ឈឹមបូព៌ានេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ