អង់គ្លេសនិងអាល្លឺម៉ង់មានសុទិដ្ឋិនិយមអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោយ Brexit

(VOVWORLD) - ថ្លែងនៅក្នុងរដ្ឋសភាអង់គ្លេសជាប្រចាំសប្តាហ៍ លោកនាយករដ្ឋមន្រ្តី Boris Johnson  បានលើកច្បាស់ថា កិច្ចព្រមព្រៀងដ៏ល្អប្រពៃនៅតែមាននៅខាងមុខព្រមទាំងសំដែងបំណងចង់ពិភាក្សាជាមួយលោកស្រី Ursula von der Leyen នៅពេលយប់ថ្ងៃដដែល។
អង់គ្លេសនិងអាល្លឺម៉ង់មានសុទិដ្ឋិនិយមអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោយ Brexit - ảnh 1 អង់គ្លេសនិងអាល្លឺម៉ង់មានសុទិដ្ឋិនិយមអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោយ Brexit (រូបថត៖ Adobe Stock៌)

នាថ្ងៃទី ៩ ខែធ្នូ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson បានប្រកាសថានៅតែមានយថាទស្សន៍សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជ កម្មក្រោយ Brexit ជាមួយសហភាពអឺរ៉ុប (EU) ខណៈពេលដែល លោកបានត្រៀមខ្លួនទៅបំពេញទស្សនកិច្ចទៅកាន់ទីក្រុងប្រ៊ុចសែល (ប្រទេស បែលហ្ស៊ិក) ដើម្បីជួបពិភាក្សាជាមួយប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី  Ursula Von der Leyen។

ថ្លែងនៅក្នុងរដ្ឋសភាអង់គ្លេសជាប្រចាំសប្តាហ៍ លោកនាយករដ្ឋមន្រ្តី Boris Johnson  បានលើកច្បាស់ថា កិច្ចព្រមព្រៀងដ៏ល្អប្រពៃនៅតែមាននៅខាងមុខព្រមទាំងសំដែងបំណងចង់ពិភាក្សាជាមួយលោកស្រី Ursula von der Leyen នៅពេលយប់ថ្ងៃដដែល។ ទន្ទឹមនឹងនេះ លោកក៏បានសង្កត់ធ្ងន់ថារាល់សំណើរបស់សហភាពអឺរ៉ុបស្តីពីសិទ្ធិនេសាទ មានន័យស្រដៀងនឹងការដែលអង់គ្លេសជាប្រទេសតែមួយគត់ មិនមានសិទ្ធិគ្រប់គ្រងដែនសមុទ្រសម្រាប់ការធ្វើនេសាទនៃប្រទេសនេះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ