អង់គ្លេសលើកទឹកចិត្តវិនិយោគិនចូលមកវៀតណាម។

អង់គ្លេសលើកទឹកចិត្តវិនិយោគិនចូលមកវៀតណាម។ - ảnh 1
លោក Paul Smith នាយកគ្រប់គ្រងក្រុមហ៊ុន Harvey Nash ដែលកំពុងធ្វើសកម្មភាពនៅវៀតណាម


       VOV-សិក្ខាសាលា “ឱកាសអាជីវកម្មនិងវិនិយោគវៀតណាម-អង់គ្លេស”
បាន​ប្រព្រឹត្ត​​ទៅនៅក្រុងឡុងនាថ្ងៃទី១៤សីហា ដោយស្ថានទូតវៀតណាម
នៅ​ចក្រភព​អង់គ្លេស៍និងអៀកឡង់ខាងជើងសហការជាមួយក្រុមប្រឹក្សា
អាជីវកម្មអង់គ្លេស៍-អាស៊ាន (UKABC) រៀបចំឡើងក្នុងឱកាសក្រុមការងារ
របស់ទីក្រុងហាណូយដឹកនាំដោយ​អនុប្រធាន​គណៈកម្មាធិការប្រជាជន
ទីក្រុងលោក Nguyen Huy Tuong ទៅទស្សន​កិច្ចការងារ​នៅ​អង់គ្លេស៍។ នៅ
សិក្ខាសាលាលោក Paul Smith នាយកគ្រប់គ្រង​ក្រុមហ៊ុន Harvey Nash ដែលកំពុងធ្វើសកម្មភាពនៅវៀតណាមបានលើកទឹកចិត្ត​បណ្ដាអង្គភាព
អាជីវកម្ម​អង់គ្លេស៍​ស្វែងរកឱកាសរកស៊ីនៅវៀតណាម ពីព្រោះ​នេះ​ជាទីផ្សារ
មួយពោពេញ​ទៅ​ដោយសក្ខានុភាព។ រីឯលោក Nguyen Huy Tuong បានឲ្យ
ដឹងថា ការជំរុញកិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្មរវាងប្រទេសទាំងពីរជា​
វិស័យមួយក្នុងចំណោមវិស័យ​សំខាន់ត្រូវបានលើកឡើងក្នុងសេចក្តីថ្លែងការ រួមអំពីដៃគូរយុទ្ធសាស្ត្រដែលអង់គ្លេស៍និងវៀតណាម បានចុះហត្ថលេខានា
ខែ​កញ្ញា​ឆ្នាំ២០១០។ លោក Nguyen Huy Tuong ចង់ឲ្យបណ្ដាអង្គភាពអាជីវកម្ម
អង់គ្លេស៍​វិនិយោគចូលមកហាណូយលើវិស័យ​ជាច្រើន​ថែមទៀតដូចជា
ហិរញ្ញវត្ថុ ធនាគារ សេវាកម្ម ធានារាប់រង បច្ចេកវិទ្យាខ្ពស់ អប់រំ​និង​សុខាភិបាល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ