អាជីវករវៀតណាមជាលើកដំបូងទទួលបានរង្វាន់ Nikkei Asia របស់ជប៉ុន។

អាជីវករវៀតណាមជាលើកដំបូងទទួលបានរង្វាន់ Nikkei Asia របស់ជប៉ុន។ - ảnh 1
ភាសម្ព័ន្ធក្រុមហ៊ុនសារព័ត៌មាន Nikkei របស់ជប៉ុនបានប្រគល់រង្វាន់ Nikkei Asia ជូនប្រធានសម្ព័ន្ធក្រុមហ៊ុន FPT លោក Truong Gia Binh (vov.vn)



        VOV-នាថ្ងៃទី២២ឧសភាសម្ព័ន្ធក្រុមហ៊ុនសារព័ត៌មាន Nikkei របស់ជប៉ុន
​បាន​ប្រគល់រង្វាន់ Nikkei Asia ជូនប្រធានសម្ព័ន្ធក្រុមហ៊ុន FPT លោក Truong Gia
Binh ដោយសារមានការរួមវិភាគទានក្នុងការអភិវឌ្ឍន៍របស់ផ្នែកបច្ចេកវិជ្ជា
ព័ត៌មានវៀត​ណាម។ លោក Truong Gia Binh ជាជនវៀតណាមទី៥តែជាអាជីរករ
ដំបូង​ទទួល​បានរង្វាន់នេះគិតតាំងពីពេលរង្វាន់នេះបានបង្កើតមុននេះ១៨ឆ្នាំ។

        ថ្លែងមតិនៅពិធីប្រគល់រង្វាន់ សាស្ត្រាចារ្ស Yasuhiko Torii សមាជិកក្រុម​ប្រឹក្សាពិនិត្យរង្វាន់បានចាត់ទុកថា ផ្នែកបច្ចេកវិជ្ជាព័ត៌មានវៀតណាមមាន​សក្ដានុភាពអភិវឌ្ឍន៍ដ៏ធំធេង។​រង្វាន់លើកនេះបានប្រគល់ឲ្យលោក Truong Gia
Binh នឹងជួយលើកកំពស់តួនាទីរបស់ផ្នែកបច្ចេកវិជ្ជាព័ត៌មានវៀតណាមមិន
ត្រឹមតែ​នៅជប៉ុនប៉ុណ្ណោះទេថែមទាំងនៅបណ្ដាប្រទេសអាស៊ីទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ