អំណោយមហាសាមគ្គីរាប់លានកញ្ចប់ជួយគាំទ្រប្រជាជនភាគខាងត្បូងជំនះពុះពារលើជម្ងឺរាតត្បាត

(VOVWORLD) - គោលដៅនៃកម្មវិធីនេះគឺកៀងគរអំណោយមហាសាមគ្គីយ៉ាងហោចណាស់ ១លានកញ្ចប់ ក្នុងតម្លៃសរុបប្រមាណ៣០០ពាន់លានដុងដើម្បីជួយគាំទ្រប្រជាជននៅ ទីក្រុងហូជីមិញនិងខេត្តភាគខាងត្បូងផ្សេងៗដែលកំពុងជួបការលំបាកដោយជម្ងឺកូវីដ ១៩។
សំដៅបន្តរួមកម្លាំងកាយចិត្តជាមួយប្រទេសទាំងមូលប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត នៅរសៀលថ្ងៃទី២៥ ខែសីហា គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការមជ្ឈឹមរណ សិរ្សមាតុភូមិវៀតណាម បានសហការរៀបចំកម្មវិធី “អំណោយមហាសាមគ្គីរាប់លាន កញ្ចប់ជួយគាំទ្រប្រជាជនភាគខាងត្បូងជំនះពុះពារលើជម្ងឺកូវីដ ១៩”។
គោលដៅនៃកម្មវិធីនេះគឺកៀងគរអំណោយមហាសាមគ្គីយ៉ាងហោចណាស់ ១លានកញ្ចប់ ក្នុងតម្លៃសរុបប្រមាណ៣០០ពាន់លានដុងដើម្បីជួយគាំទ្រប្រជាជននៅ ទីក្រុងហូជីមិញនិងខេត្តភាគខាងត្បូងផ្សេងៗដែលកំពុងជួបការលំបាកដោយជម្ងឺកូវីដ ១៩។
អំណោយមហាសាមគ្គីរាប់លានកញ្ចប់ជួយគាំទ្រប្រជាជនភាគខាងត្បូងជំនះពុះពារលើជម្ងឺរាតត្បាត - ảnh 1ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien ថ្លែងនៅពិធីបំផុសកម្មវិធី។ (រូបថត៖ រណសិរ្សមាតុភូមិវៀតណាម)
ថ្លែងនៅពិធីនេះ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien ឲ្យដឹងថា កម្មវិធីនឹងផ្ដល់ជំនួយដោយទាន់ពេលវេលា ចូលរួម ចំណែកធានាជីវភាពរស់នៅចំពោះជនមានស្ថានភាពលំបាក ដើម្បីគ្មាននរណាម្នាក់ ត្រូវអត់ឃ្លាន ឬខ្វះខាតទំនិញចាំបាច់ឡើយ។ លោកបានសង្កត់ធ្ងន់ថា៖ “រាល់អំណោយទាំងនេះនឹងត្រូវបានប្រគល់ដល់ដៃប្រជាពលរដ្ឋដែលកំពុងជួបការលំបាក ជាពិសេសគឺជនក្រីក្រ ជនងាយរងគ្រោះ ដោយបែបបទសាមញ្ញបំផុត ក្នុង ពេលឆាប់បំផុត សមស្របនឹងលក្ខណៈនិងតម្រូវការចាំបាច់បន្ទាន់នៃការងារបង្ការ ប្រឆាំងជម្ងឺរាតត្បាត។ កញ្ចប់អំណោយនីមួយៗ រួមមានស្បៀងអាហារ ទំនិញចាំបាច់ ថ្នាំព្យាបាល ឬសាច់ប្រាក់”។
ភ្លាមៗក្នុងថ្ងៃទី២៥ ខែសីហា កម្មវិធីបានផ្ដល់អំណោយចំនួន៦០ម៉ឺនកញ្ចប់ ក្នុង តម្លៃ១៨០ពាន់លាន ដុង ដល់ទីក្រុងហូជីមិញនិងខេត្តភាគខាងត្បូងនានាដែលកំពុង អនុវត្តន៍ការរក្សាគម្លាតសង្គម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ