អំណរបុណ្យតេតនៅសាលាក្រុងប៉ារីស

អំណរបុណ្យតេតនៅសាលាក្រុងប៉ារីស - ảnh 1
អំណរបុណ្យតេតនៅសាលាក្រុងប៉ារីស (xaluan.com)

        Vovworld-នាយប់ថ្ងៃទី៤កុម្ភៈ(ពោលគឺថ្ងៃទី៥បុណ្យតេត) ជាលើកដំបូង​ទំនៀម
ទំលាប់អំណរបុណ្យតេតរួមជាមួយវប្បធម៍សិល្បៈវិសេសវិសាលរបស់វៀតណាម
ត្រូវបានឧទ្ទេសនាមជាមួយភ្ញៀវជាង១ពាន់នាក់នៅសាលាក្រុងប៉ារីសបារាំង។ ថ្លែង
មតិប្រារព្ធពិធី ទេសាភិបាលទីក្រុងប៉ារីសលោក Bertrand Delanoe បាន​វាយតំលៃ
ខ្ពស់សហគមន៍ជនវៀតណាមនៅទីក្រុងប៉ារីសបានមានការសម្រប​សម្រួលល្អនិង
រួមវិភាគទានទៅក្នុងការអភិវឌ្ឍន៍រួមរបស់ទីក្រុង។

        “ខ្ញុំចង់សម្ដែងការវាយតំលៃខ្ពស់ចំពោះសហគមន៍ជនវៀតណាមនៅទីក្រុង​
ប៉ារីស។ ប្រជាជនប៉ារីសវាយតំលៃខ្ពស់ការដែលមិត្តបានចាំដល់អតីតកាលឆ្ពោះ​
ទៅ​ជីដូនជីតារក្សាប្រពៃណីប៉ុន្តែតភ្ជាប់និងសម្របសម្រួលល្អទៅក្នុងជីវភាពរស់នៅ​ទីក្រុងប៉ារីសនិងមានការរួមវិភាគទានជាច្រើនទៅក្នុងការអភិវឌ្ឍន៍ទីក្រុង។ ឆ្នាំ​ជួប​ប្រាស្រ័យវៀតណាម-បារាំង២០១៣-២០១៤ ជាឱកាសល្អដើម្បីយើងជំរុញកិច្ច​
សហប្រតិបត្តិការ។”

        អំណរបុណ្យតេតនៅសាលាក្រុងប៉ារីសជាលើកដំបូង ចំពោះ​អាណិកជន​វៀត
ណាម នោះជាក្តីមោទនភាពដ៏ធំធេង។ បងស្រី Hong Anh សមាជិការ​គណៈ​ប្រតិបត្តិសមាគមជនវៀតណាមនៅបារាំងបានចែករំលែកថា៖

        “បុណ្យតេតវៀតណាមជាលើកដំបូងបានរៀបចំនៅទីនេះ មោទនភាពណាស់​ចំពោះសហគមន៍ជនវៀតណាម។ ទោះបីបានប្រសូត្រនៅបារាំងក្តី Hong Anh ស្រលាញ់អាវផាយវៀតណាមនិងចូលចិត្តស្លៀកពាក់ក្នុងឱកាសសំខាន់ៗដូចនឹង
ថ្ងៃនេះ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ