អំណរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរ

(VOVWORLD) - ថ្នាក់ដឹកនាំទីក្រុងបានសម្ដែងគោលបំណងថា ជនរួមជាតិជាជនជាតិខ្មែរ ជាពិសេសគឺអ្នកមុខអ្នកការបន្តពង្រីកប្រពៃណីមហាសាមគ្គីជាតិ ដោយអនុវត្តន៍ល្អនូវគោលការណ៍ គោលនយោបាយរបស់បក្ស និងរដ្ឋក៏ដូចជាលើកត្រដែតនូវស្មារតីខ្លួនទីពឹងខ្លួន។
អំណរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរ - ảnh 1អំណរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរ (រូបថត៖ TTXVN)

នាព្រឹកថ្ងៃទី ៩ ខែមេសា ថ្នាក់ដឹកនាំទីក្រុង Can Tho និងតំណាងស្ថាប័ននានា បានអញ្ជើញទៅជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០២១ នៅតាមមូលដ្ឋានសាសនា និងមូលដ្ឋានសក្ការបូជារបស់ជនរួមជាតិជាជនជាតិខ្មែរនៅទីក្រុង Can Tho។ នៅក្នុងជំនួបទាំងនេះ ថ្នាក់ដឹកនាំទីក្រុងបានសម្ដែងគោលបំណងថា ជនរួមជាតិជាជនជាតិខ្មែរ ជាពិសេសគឺអ្នកមុខអ្នកការបន្តពង្រីកប្រពៃណីមហាសាមគ្គីជាតិ ដោយអនុវត្តន៍ល្អនូវគោលការណ៍ គោលនយោបាយរបស់បក្ស និងរដ្ឋក៏ដូចជាលើកត្រដែតនូវស្មារតីខ្លួនទីពឹងខ្លួន ជំនះពុះពារលើរាល់ការលំបាកសាកល្បង និងចូលរួមចលនាស្នេហាជាតិ កសាងជនបទថ្មីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ