អតីតព្រឹទ្ធសមាជិកនៃគណៈបក្សប្រឆាំងនៅកម្ពុជាលោក ហុង សុខហួរ ផ្តន្ទាទោស ឲ្យជាប់ពន្ធនាគារ៧ឆ្នាំ

អតីតព្រឹទ្ធសមាជិកនៃគណៈបក្សប្រឆាំងនៅកម្ពុជាលោក ហុង សុខហួរ ផ្តន្ទាទោស ឲ្យជាប់ពន្ធនាគារ៧ឆ្នាំ - ảnh 1
ប៉ូលីសអមដំណើរលោក ហុង សុខហួរទៅតុលាការក្រុងភ្នំពេញកាលពីថ្ងៃទី២ តុលា
 (រូបថត៖Reuters/TTXVN)

(VOVworld) - តុលាការក្រុងភ្នំពេញ កម្ពុជា នាថ្ងៃទី៧ វិច្ចិកា បានចេញសាល
ក្រម ដែលផ្តន្ទាទោសអតីតព្រឹទ្ធសមាជិកនៃគណៈបក្សសង្គ្រោះជាតិកម្ពុជា (CNRP)
ប្រឆាំង លោក ហុង សុខហួរ ឲ្យជាប់ពន្ធនាគារក្នុងរយៈពេល៧ឆ្នាំ ពីក្លែងបន្លំឯកសារ
សាធារណៈ ប្រើប្រាស់ឯកសារក្លែងនិងបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់
សន្តិសុខសង្គម។
មុននោះ នាថ្ងៃទី១៥ សីហា ប៉ូលីសកម្ពុជាបានចាប់ខ្លួនលោក ហុង សុខហួរនៅ
រាជធានីភ្នំពេញ ដោយសារតែលោករូបនេះបានបំប្លែងការពិតនៃសន្ធិសញ្ញារវាង
កម្ពុជានិងវៀតណាមស្ដីអំពីបញ្ហាព្រំដែនលើគេហទំព័រ Facebook របស់ ខ្លួន។ទាំង
លោក ហុង សុខហួរនិងមេធានីការពាររបស់លោកសុទ្ធតែមិនមាន វត្តមាននៅក្នុង
ពេលជំនុំជំរះដើម្បីស្ដាប់ការកាត់ទោសនោះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ