អត្តពលិកជាង ២.៥០០ នាក់ចូលរួមក្នុង IRONMAN ៧០.៣ វៀតណាម ២០២២

(VOVWORLD) - ជាមួយនឹងសារថា “ទទួលយកបញ្ហាប្រឈម” ការប្រកួត IRONMAN ៧០.៣ វៀតណាម ២០២២ បានទាក់ទាញអត្តពលិកជាង ២.៥០០ នាក់ចូលរួមក្នុងវិញ្ញាសារច្រើន។  
អត្តពលិកជាង ២.៥០០ នាក់ចូលរួមក្នុង IRONMAN ៧០.៣ វៀតណាម ២០២២ - ảnh 1ការប្រកួតនេះជាព្រឹត្តិការណ៍កីឡាដែលផ្សាភ្ជាប់នឹងការផ្សព្វផ្សាយទេសចរណ៍ (រូបថត៖ VOV)

នាប៉ុន្មានថ្ងៃនេះ នៅតាមវិថីនានាក្នុងទីក្រុង Da Nang មានសភាព អូអរឡើងវិញ ដោយមានការចូលរួមពីអត្តពលិកជាង ២.៥០០ នាក់ ដែលចូលរួមក្នុងការប្រកួតកីឡា ទ្រីយ៉ាត្លុងដ៏ធំបំផុតនៅវៀត ណាម - VNG IRONMAN ៧០.៣ វៀតណាម ២០២២ ។ នេះជាលើកទី ៦ ហើយដែលការប្រកួតនេះប្រព្រឹត្តទៅនៅទីក្រុងឆ្នេរសមុទ្រ Da Nang។

ជាមួយនឹងសារថា “ទទួលយកបញ្ហាប្រឈម” ការប្រកួត IRONMAN ៧០.៣ វៀតណាម ២០២២ បានទាក់ទាញអត្តពលិកជាង ២.៥០០ នាក់ចូលរួមក្នុងវិញ្ញាសារច្រើន។  នេះជាព្រឹត្តិការណ៍កីឡាទ្រីយ៉ាត្លុងអន្តរជាតិរួមមាន៖ រត់ចម្ងាយ ២១គីឡូម៉ែត្រ; ហែលទឹក ១,៩ គីឡូម៉ែត្រ និងជិះកង់ ៩០ គីឡូម៉ែត្រ។ ការប្រកួតឆ្នាំនេះមានអត្តពលិកក្នុងប្រទេសជាង ១.១០០ នាក់បានចុះឈ្មោះចូលរួម។

ក្នុងសប្តាហ៍នៃ VNG IRONMAN ៧០.៣ វៀតណាម ២០២២ ក្រៅពីការប្រកួតផ្លូវការ IRONMAN ៧០.៣ ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ (ថ្ងៃទី ៨ ឧសភា) ក៏មានការប្រកួតផ្សេងទៀត ដើម្បីលើកទឹកចិត្តដល់ស្មារតីអ្នកស្រលាញ់កីឡា និងបណ្តុះគ្រាប់ពូជនៃការអភិវឌ្ឍកីឡានាពេលអនាគតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ