អត្តសញ្ញាណជនបាញ់ប្រហារដោយអាវុធនៅអាមេរិកត្រូវបានកំណត់

អត្តសញ្ញាណជនបាញ់ប្រហារដោយអាវុធនៅអាមេរិកត្រូវបានកំណត់ - ảnh 1
ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ (រូបថតៈ AP)


(VOVworld)-ក្រោយប៉ុន្មានម៉ោងកើតមានឡើងការវាយប្រហារដោយបង្ហូរឈាម
នៅមហាវិទ្យាល័យសហគមន៍ Umpqua ក្រុង Roseburg រដ្ឋ Oregon របស់អាមេរិក
នាយប់ថ្ងៃទី១តុលា អត្តសញ្ញាណរបស់ឧក្រិដ្ឋជនត្រូវបាន កំណត់។ ប្រព័ន្ធផ្សព្វ
ផ្សាយអាមេរិកបានជូនដំណឹងថា ឧក្រិដ្ឋជនមានឈ្មោះ Chris Harper Mercer
អាយុ២៦ឆ្នាំ។ ប៉ុន្តែព័ត៌មានទាក់ទិនដល់មុខសញ្ញានេះមិនទាន់បានបំភ្លឺច្បាស់
នៅឡើយ។ ប្រភពព័ត៌មានមួយចំនួនបានឲ្យដឹង ថា​ Mercer មិនមែនជានិស្សិត
នៅមហាវិទ្យាល័យសហគមន៍ Umpqua ទេហើយអ្នកស៊ើបអង្កេតអាមេរិកកំពុង
ចោទសួរគ្រួសារនិងមិត្តភក្តិរបស់ឧក្រិដ្ឋជនរូបនេះដើម្បី ស្វែងរកមូលហេតុនៃ
ឧក្រិដ្ឋកម្មនេះ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ