អតិផរណានៅ​តំបន់ចាយ​ប្រាក់​អឺរ៉ូបាន​កើន​ឡើងខ្ពស់បំបែកកំណត់ត្រា

(VOVWORLD) - ទិន្នន័យរបស់ទីភ្នាក់ងារស្ថិតិអឺរ៉ុប (Eurostat) ចេញផ្សាយនាថ្ងៃទី ៣០ ខែកញ្ញា បានបង្ហាញថាអតិផរណានៅតំបន់ចាយប្រាក់អឺរ៉ូ (Eurozone) ក្នុងខែកញ្ញាបានកត់ត្រាកម្រិតខ្ពស់ជាកំណត់ត្រាថ្មី ដែលបានបង្កើនសម្ពាធទៅលើធនាគារកណ្តាលអឺរ៉ុប (ECB) ក្នុងការដំឡើងអត្រាការប្រាក់។
អតិផរណានៅ​តំបន់ចាយ​ប្រាក់​អឺរ៉ូបាន​កើន​ឡើងខ្ពស់បំបែកកំណត់ត្រា - ảnh 1ប្រជាជនទិញទំនិញក្នុងផ្សារទំនើបក្នុងទីក្រុង Bordeaux ប្រទេសបារាំង។ (រូបភាព៖ AFP/TTXVN)

ដូច្នោះហើយ តម្លៃទំនិញប្រើប្រាស់ក្នុងតំបន់ចាយប្រាក់អឺរ៉ូនៅខែកញ្ញាបានកើនឡើង១០%បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អត្រាអតិផរណានៅក្នុងខែកញ្ញាបានកើនឡើងយ៉ាងខ្លាំង ដែលភាគច្រើនគឺដោយសារតែតម្លៃថាមពលកើនឡើងរហូតដល់ ៤០,៨%។ អតិផរណាខ្ពស់ត្រូវបានរំពឹងថា នឹងបង្កើនសម្ពាធទៅលើ ECB ដើម្បីបន្តការដំឡើងអត្រាការប្រាក់នាបច្ចុប្បន្ន ក្នុងកិច្ចខិតខំប្រឹងប្រែងបន្ថយតម្លៃ បើទោះបីជាមានហានិភ័យនៃវិបត្តិសេដ្ឋកិច្ចនៅអឺរ៉ុបក៏ដោយ។ កាលពីថ្ងៃទី ៨ ខែកញ្ញា ECB បានដំឡើងអត្រាការប្រាក់ជាមូលដ្ឋាន ០,៧៥% បន្ថែមទៀត ដែលជាការកើនឡើងខ្ពស់បំផុតចាប់តាំងពីរូបិយប័ណ្ណរួមអឺរ៉ូ ត្រូវបានដាក់ឲ្យប្រើប្រាសកាលពី ២០ឆ្នាំមុន និងជាលើកទីពីរហើយដែល ECB បានដំឡើងអត្រាការប្រាក់ក្នុងរយៈពេលត្រឹមតែពីរបីសប្តាហ៍ប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ