អ៊ីតាលីព្រួយបារម្ភអំពីសន្តិសុខក្រោយករណីបាញ់កាំភ្លើងនៅតុលាការមីឡាន

អ៊ីតាលីព្រួយបារម្ភអំពីសន្តិសុខក្រោយករណីបាញ់កាំភ្លើងនៅតុលាការមីឡាន - ảnh 1
អ៊ីតាលីព្រួយបារម្ភអំពីសន្តិសុខក្រោយករណីបាញ់កាំភ្លើងនៅតុលាការមីឡាន (AFP)


        Vovworld-នាយករដ្ឋមន្ត្រីអ៊ីតាលីលោក Matteo Renzi បានរិះគន់រាល់កំហុស
ឆ្គងនិងភាពបណ្ដែតបណ្ដោយក្នុងប្រព័ន្ធសន្តិសុខនៃប្រទេសនេះបន្ទាប់ពីកើត
មានឡើងករណីជន​ជាប់ចោទម្នាក់បាញ់កាំភ្លើងក្នុងការជំនុំជំរះនៅតុលាការ
មីឡានដែលធ្វើឲ្យ​មនុស្ស៣នាក់ត្រូវស្លាប់និង២នាក់រងរបួស។ ប្រការនេះបាន
បង្កើតការព្រួយ​បារម្ភអំពីស្ថានភាពសន្តិសុខសំរាប់ពិព័ណ៌ពិភពលោក EXPO
2015 ដែលនឹង​ត្រៀមប្រារព្ធឡើងនៅទីក្រុងមីឡានក្នុង៣សប្ដាហ៍ខាងមុខ។ ក្នុង
សន្និសីទកាសែត​របស់​រដ្ឋាភិបាលនារសៀលថ្ងៃទី៩មេសាលោក Renzi បាន
សំណូមពរស្ថាប័ន​សន្តិសុខអ៊ីតាលីពិនិត្យឡើងវិញប្រព័ន្ធទាំងមូលក៏ដូចជា
ដំណើរការការពារ​សន្តិសុខនៅស្ថាប័នអំណាច។ តាមនាយករដ្ឋមន្ត្រី Renzi​ ថា
អ្នកប្រមុខប្រព័ន្ធ​ការពារតុលាការមីឡានជាកន្លែងកើតមានឡើងការបាញ់
កាំភ្លើងនឹងត្រូវបាន​ស៊ើបអង្កេតអំពីការទទួលខុសត្រូវក្នុងករណីនេះ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ