អធិការបតីអាល្លឺម៉ង់ ទៅកាន់ប្រេស៊ីល ទី​បង្អង់ដំណើរ​ចុងក្រោយ​ក្នុង​ដំណើរទស្សនកិច្ចនៅប្រទេសអាមេរិកខាងត្បូងចំនួន ៣

(VOVWORLD) - នាថ្ងៃទី ៣០ ខែមករា អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានមកដល់ប្រេស៊ីល ទីបង្អង់ដំណើរចុងក្រោយក្នុងដំណើរទស្សនកិច្ចនៅប្រទេសអាមេរិកខាងត្បូងចំនួន ៣ រួមមានអាហ្សង់ទីន ឈីលី និងប្រេស៊ីល។ បញ្ហាបរិស្ថាននឹងជាចំណុចស្នូលក្នុងរបៀបវារៈរបស់អធិការបតីអាល្លឺម៉ង់នៅប្រេស៊ីល។
អធិការបតីអាល្លឺម៉ង់ ទៅកាន់ប្រេស៊ីល ទី​បង្អង់ដំណើរ​ចុងក្រោយ​ក្នុង​ដំណើរទស្សនកិច្ចនៅប្រទេសអាមេរិកខាងត្បូងចំនួន ៣ - ảnh 1អធិការបតីអាល្លឺម៉ង់ Olaf Scholz ។ (ប្រភព៖ Reuters)

ដំណើរទស្សនកិច្ចនៅអាមេរិកខាងត្បូងរបស់អធិការបតីអាល្លឺម៉ង់ បានប្រព្រឹត្តទៅក្នុងបរិបទដែលអាល្លឺម៉ង់ចង់ធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់ថាមពល។ ទន្ទឹមនឹងនេះ ប្រទេសអាហ្សង់ទីន ឈីលី ប្រេស៊ីលទាំងបីសុទ្ធតែមានធនធានធម្មជាតិដ៏សម្បូរបែប។ ដោយហេតុនេះ ក្នុងដំណើរទស្សនកិច្ចលើកនេះ អាល្លឺម៉ង់បានបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យថាមពលកកើតឡើងវិញ អ៊ីដ្រូសែនបៃតង និងពាណិជ្ជកម្មវត្ថុធាតុដើម។

នៅទីបង្អង់ដំណើរទាំងពីរមុននោះនៅប្រទេសអាហ្សង់ទីន និងឈីលី អធិការបតីអល្លឺម៉ង់ លោក Olaf Scholz បានដាស់តឿនឱ្យភាគីនានាបញ្ចប់យ៉ាងឆាប់រហ័សនូវការចរចារស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប និងទីផ្សាររួមអាមេរិកខាងត្បូង (Mercosur) និងជំរុញកិច្ចសហប្រតិបត្តិការអាជីវកម្មរ៉ែផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ