អុធធូបរំលឹកខួបអនុស្សាវរីយ៍លើកទី១២៥នៃទិវាកំណើតលោកប្រធាន Ton Duc Thang

អុធធូបរំលឹកខួបអនុស្សាវរីយ៍លើកទី១២៥នៃទិវាកំណើតលោកប្រធាន Ton Duc Thang - ảnh 1
អុធធូបរំលឹកខួបអនុស្សាវរីយ៍លើកទី១២៥នៃទិវាកំណើតលោកប្រធាន Ton Duc Thang (thanhnien.com)



        VOV-នាថ្ងៃទី២០សីហានៅមណ្ឌលអនុស្សាវរីយ៍លោកប្រធាន Ton Duc
Thang នៅឃុំ My Hoa Hung ទីក្រុង Long Xuyen (ខេត្ត An Giang) ថ្នាក់ដឹកនាំ​គណៈ
កម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជន ក្រុមប្រឹក្សាប្រជាជន គណៈ​កម្មាធិការចលនាប្រជាជនរួមជាមួយផ្នែកសមូហភាពក្នុងខេត្តបានរៀបចំពិធីអុធ​ធូបថ្វាយផ្ការំលឹកខួបលើកទី១២៥នៃទិវាកំណើតលោកប្រធាន Ton Duc Thang
(ទី២០សីហា)។ ថ្លែងមតិនៅពិធីនេះ លោក Vuong Binh Thanh ប្រធានគណៈ
​កម្មាធិការប្រជាជនខេត្ត An Giang បានអះអាងថា​លោកប្រធាន Ton Duc Thang ជាកំរូភ្លឺចិញ្ចាចរបស់យុទ្ធជនកុម្មុយនីស្ត ដែលបូជាអស់មួយជីវិតដើម្បីបុព្វហេតុ
រំដោះជាតិ​ឯកភាពប្រទេសជាតិនាំមកនូវសុភមង្គលសម្បូរធូធារសំរាប់ប្រជាជន។
ក្នុង​ឱកាសនេះដែរ ខេត្ត An Giang បានរៀបចំសកម្មភាពវប្បធម៍កីឡាពិព័រណ៍​រូប
ថត​អំពី​ជីវៈប្រវត្តិនិងបុព្វហេតុរបស់លោកប្រធាន Ton Duc Thang ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ