អ្នកជំនាញការអាហ្សង់ទីនស្ងើចសសើរសមិទ្ធិសេដ្ឋកិច្ចរបស់វៀតណាម

អ្នកជំនាញការអាហ្សង់ទីនស្ងើចសសើរសមិទ្ធិសេដ្ឋកិច្ចរបស់វៀតណាម - ảnh 1
អ្នកជំនាញការអាហ្សង់ទីនស្ងើចសសើរសមិទ្ធិសេដ្ឋកិច្ចរបស់វៀតណាម (doisongphapluat.com)


        Vovworld-ដោយរាល់សមិទ្ធិសេដ្ឋកិច្ចដែលវៀតណាមទទួលបានក្នុងប៉ុន្មាន​
ឆ្នាំកន្លងមក នាថ្ងៃទី១៤មេសា លោក Ezequiel Ramonneda អ្នកសម្រប​សម្រួល​នៅ
មជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី-អាគ្នេយ៍នៃសកលវិទ្យាល័យជាតិ La Plata របស់
អាហ្សង់ទីនបានវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចសកម្មរបស់វៀត​
ណាម។ លោក Ramoneda បានសង្កត់ធ្ងន់ថា ក្នុងឆ្នាំ២០១៤ វៀតណាម​បាន​ក្លាយ
ទៅជាប្រទេសនាំចេញធំបំផុតនៃសមាគមបណ្ដាប្រទេសអាស៊ី-អាគ្នេយ៍​(អាស៊ាន)
ទៅអាមេរិក ដណ្ដើមតួនាទីនាំមុខរបស់ប្រទេសផ្សេងៗនៅដំបន់​ដូចជា​ថៃ ម៉ាឡេស៊ី
និងហ្វីលីពីន។ លោក Ramoneda បានចាត់ទុកថា មូលហេតុមួយក្នុងចំណោម
មូលហេតុដែលធ្វើឲ្យវៀតណាមក្លាយទៅជាកន្លែងទាក់ទាញវិនិយោគរបស់បណ្ដា
ប្រទេសដូចជាអាមេរិកជប៉ុនឬចិនគឺការបើកទ្វាខឿនសេដ្ឋកិច្ចរួមជាមួយគោល
នយោបាយអង្វែងកាលរបស់រដ្ឋទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ