អ្នកជំនាញអន្តរជាតិមានសុទិដ្ឋិនិយមអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មវៀតណាម -EU

(VOVWORLD) - ទីភ្នាក់ងារព័ត៌មាន AP របស់អាមេរិកនាថ្ងៃទី ៨ ខែមិថុនា បានចុះផ្សាយអត្ថបទក្រោមចំណងជើងថា  “វៀតណាម ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ EU ដើម្បីជំរុញកំណើនសេដ្ឋកិច្ច” ។ 

អត្ថបទនេះបានបញ្ជាក់ថា EVFTA ត្រូវបាន រំពឹងថានឹងជួយវៀតណាមបង្កើនសមត្ថភាពប្រកួតប្រជែង និងកម្លាំងទាក់ទាញចំពោះវិនិយោគិនបរទេស។ រហូតមកដល់ពេលនេះ នៅតំបន់អាស៊ីអាគ្នេយ៍ ក្រៅពីសិង្ហបុរី មានតែវៀតណាម ដែលជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ EU។ ទីភ្នាក់ងារព័ត៌មាន AP ក៏បានដកស្រង់សម្តីរបស់លោក Michael Sieburg ដែលជាដៃគូរបស់ YCP Solidiance (ក្រុមហ៊ុនប្រឹក្សាយោបល់យុទ្ធសាស្ត្រ នៃ YCP Group ) បានអះអាងថា “EVFTA នឹងក្លាយជាកម្លាំងចលករដ៏សកម្ម ដើម្បីទាក់ទាញវិនិយោគិនមកវៀតណាម”។ តាមរយៈ EVFTA វិនិយោគិននានាមានគោលបំណងចង់ស្វែងរកឱកាសវិនិយោគនៅវៀតណាម។”

ទន្ទឹមនឹងនេះ សម្ព័ន្ធសមាគមអឺរ៉ុបប្រចាំនៅវៀតណាម (EroCham) នាថ្ងៃទី ៨ខែមិថុនា ក៏បានចេញសេចក្ដីប្រកាសមួយ ដោយវាយតម្លៃខ្ពស់ចំពោះ កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាង EU - វៀតណាមថា “ EVFTA មានសារៈសំខាន់ជាងពេលណាៗទាំងអស់ ក្នុងបរិបទនៃសង្គ្រាមពាណិជ្ជកម្ម និងជំងឺរាតត្បាត Covid-19 ដោយធ្វើឲ្យសកម្មភាពពាណិជ្ជកម្មត្រូវអាក់ខាន ដែលមិនធ្លាប់មានតាំងពីរមុនមក”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ