អ្នកបោះឆ្នោតថៃភាគច្រើនគាំទ្រសេចក្ដីព្រាងរដ្ឋធម្មនុញ្ញថ្មី

អ្នកបោះឆ្នោតថៃភាគច្រើនគាំទ្រសេចក្ដីព្រាងរដ្ឋធម្មនុញ្ញថ្មី - ảnh 1
បុគ្គលិកនៃស្ថាប័នរៀបចំការបោះឆ្នោតថៃរាប់សន្លឹកឆ្នោតនៅក្រុងបាំងកក (រូបថត៖EPA/TTXVN)

(VOVworld) - នារសៀលថ្ងៃទី១០ សីហា គណៈកម្មាធិការជាតិរៀបចំការបោះ
ឆ្នោតរបស់ថៃ (TEC) បានប្រកាសលទ្ធផលចុងក្រោយនៃការបោះប្រជាមតិស្ដីអំពី
សេចក្ដីព្រាងរដ្ឋធម្មនុញ្ញថ្មី។ជាក់ស្ដែងគឺ ឯកសារនេះទទួលបានកាគាំទ្ររបស់
៦១,៣៥%នៃបរិមាណអ្នកបោះឆ្នោតសរុប។លទ្ធផលនេះត្រូវបានវាយតំលៃថាជា
ជ័យជំនះគួរឲ្យបញ្ចុះបញ្ចូលរបស់នាយករដ្ឋមន្ត្រីថៃលោក Prayuth Chan-ocha ក្នុង
ការធ្វើតេស្តធំបំផុតរបស់សាធារណៈមតិ គិតតាំងពីពេលលោកឡើងកាន់អំណាច
កាលពីឆ្នាំ២០១៤មកក្រោយពីការធ្វើរដ្ឋប្រហារ។ក្រោយពីការបោះប្រជាមតិលើក
នេះ នាយករដ្ឋមន្រ្តីលោក Prayuth ប្រកាសថា ប្រទេសនេះនឹងរៀបចំការបោះឆ្នោត
សកលនាខែវិច្ចិកាឆ្នាំ២០១៧៕

ប្រតិកម្មទៅវិញ

ផ្សេងៗ