អ្នកបោះឆ្នោតទូទាំងប្រទេសវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំលើកទី២រដ្ឋសភា វៀតណាមនីតិកាលទី១៤

អ្នកបោះឆ្នោតទូទាំងប្រទេសវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំលើកទី២រដ្ឋសភា វៀតណាមនីតិកាលទី១៤ - ảnh 1
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ថ្លែងមតិនៅក្នុងពិធីបិទបញ្ជប់កិច្ចប្រជុំលើកទី២រដ្ឋសភាវៀតណាមនីតិកាលទី១៤

(VOVworld)-តាមដានកិច្ចប្រជុំលើកទី២រដ្ឋសភាវៀតណាមនីតិកាលទី១៤ ដែលបាន
 ប្រព្រឹត្តទៅនាពេលថ្មីៗនេះ អ្នកបោះឆ្នោតទូទាំងប្រទេសបានវាយតម្លៃខ្ពស់ចំពោះ
គុណ ភាពវិជ្ជមាននៃកិច្ចប្រជុំនេះ ជាពិសេសគឺសម័យសួរដេញដោលនិងឆ្លើយ
សំណួរសួរដេញ ដោល ក៏ដូចជាការជជែកវែកញែករបស់សមាជិកសភាជាមួយ
អ្នកឆ្លើយការសួរដេញ ដោលផងដែរ។​តាមរយៈលទ្ធផលទទួលបាននៅក្នុងកិច្ច
ប្រជុំនេះបានបង្កើតទំនុកទុក ចិត្តបន្ថែមពីសំណាក់អ្នកបោះឆ្នោតចំពោះរដ្ឋសភា។
អ្នកបោះឆ្នោត Do Ngoc Thanh នៅទី ក្រុងហូជីមិញបានពិនិត្យថា៖

        “នេះជាកិច្ចប្រជុំទទួលបានប្រសិទ្ធភាពខ្ពស់។​កិច្ចប្រជុំនេះបានអនុម័តលើខ្លឹម
សាសំខាន់ៗជាច្រើន​ទាក់ទិនផ្ទាល់ទៅនឹងជីវភាពរស់នៅរបស់ប្រជាជននិងការអភិ
វឌ្ឍន៍ របស់ប្រទេសជាតិដូចជា ផ្អាកគម្រោងថាមពលនុយក្លេអ៊ែរនៅខេត្ត Ninh Thuan អនុម័តលើសេចក្តីសម្រេចចិត្តស្តីអំពីការសាកពិសោធន៍ផ្តល់ទិដ្ឋាការអេឡិចត្រូនិក
សម្រាប់ជនបរទេសចូលវៀតណាម និងអនុម័តលើច្បាប់មួយចំនួនទៀត។​ខ្ញុំបាន
វាយតម្លៃ ខ្ពស់ពិសេសចំពោះរាល់ការសួរដេញដោលនិងឆ្លើយសំណួរសួរដេញ
ដោលរបស់នាយក រដ្ឋមន្ត្រីរដ្ឋាភិបាលនិងសមាជិករដ្ឋាភិបាលនានា។​ក្នុងកិច្ចប្រជុំ
លើកនេះ ខ្ញុំសង្កេត ឃើញថា សមាជិក សមាជិកាសភាបានក្តាប់ជាប់នូវជំនាញ និង
ស្ថាន ភាពជាក់ស្តែងនៃជីវភាពរស់នៅដូច្នេះទើបមានការជជែកវែកញែកយ៉ាងម៉ឺង
មាត់នៅក្នុងកិច្ចប្រជុំ”។

        រីឯអ្នកបោះឆ្នោតនៅបណ្តាខេត្តភាគកណ្តាលវិញបានវាយតម្លៃថា កិច្ចប្រជុំលើក
 នេះមានការផ្លាស់ប្តូរថ្មីជាច្រើន​និងនាំចេញដំណោះស្រាយវិជ្ជមានសម្រាប់ការអភិ
វឌ្ឍន៍ សេដ្ឋកិច្ចសង្គមនាពេលខាងមុខ។​លោក Nguyen Minh Khoa នៅក្រុង Da Nang
 បាន​ចាត់ទុកថា ៖

        “ក្រោមការដឹកនាំអង្គប្រជុំរបស់ប្រធានរដ្ឋសភានោះ ខ្ញុំឃើញថា លោកស្រីបាន
 បង្ហាញច្បាស់នូវឬទ្ធានុភាពនិងបញ្ញាឈ្លាសវៃរបស់ប្រធានរដ្ឋសភាមួយរូប។​ លោក
ស្រី ប្រធានរដ្ឋសភាបានបង្កើតឡើងបរិយាកាសប្រជាធិបតេយ្យ ពង្រីកបានសិទ្ធិក្នុង
ការអនុ វត្តសកម្មភាពនយោបាយផ្ទាល់របស់ប្រជាជន។​នោះជាការបោះជំហានថ្មី
ក្នុងដំណើរ​ការសង្គមប្រជាធិបតេយ្យនៅវៀតណាម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ