អ្នកប្រាជ្ញលោកខាងលិចវាយតម្លៃខ្ពស់ពីការទស្សន៍ទាយក្នុងស្នាដៃប្រឆាំងការរើសអើងពូជសាសន៍របស់លោកប្រធានហូជីមិញ

(VOVWORLD) - អត្ថបទសរសេររបស់លោកប្រធានហូជីមិញគឺជាការក្រើនរំលឹកឲ្យសហគមន៍អាស៊ីនិងសហគមន៍មនុស្សស្បែកខ្មៅជួយឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងការតស៊ូប្រឆាំងការរើសអើសពូជសាសន៍ដែលកំពុងប្រព្រឹត្តទៅ។
អ្នកប្រាជ្ញលោកខាងលិចវាយតម្លៃខ្ពស់ពីការទស្សន៍ទាយក្នុងស្នាដៃប្រឆាំងការរើសអើងពូជសាសន៍របស់លោកប្រធានហូជីមិញ - ảnh 1សៀវភៅ “ហូជីមិញ៖ ពូជសាសន៍ស្បែកខ្មៅនិងស្នាដៃសម្រិតសម្រាំងអំពីការរើសអើងពូជសាសន៍”។ (រូបថត៖ TTXVN)

        ការវាយតម្លៃរបស់លោកប្រធានហូជីមិញថា ក្រោមចក្រពត្តិនិយម “ជីវិតរបស់មនុស្សស្បែកខ្មៅគ្មានតម្លៃអ្វីឡើយ” (នៅក្នុងអត្ថបទសរសេរ “មធ្យោបាយដឹកជញ្ជូនពីរជើង” គឺជាការទស្សន៍ទាយអំពីការលេចឡើងនៃចលនា “Black Lives Matter” (មានន័យថា៖ ជីវិតរបស់ជនជាតិស្បែកខ្មៅក៏មានតម្លៃដែរ)។ អត្ថបទសរសេររបស់លោកប្រធានហូជីមិញគឺជាការក្រើនរំលឹកឲ្យសហគមន៍អាស៊ីនិងសហគមន៍មនុស្សស្បែកខ្មៅជួយឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងការតស៊ូប្រឆាំងការរើសអើសពូជសាសន៍ដែលកំពុងប្រព្រឹត្តទៅ។

         នេះបើតាមការធ្វើអត្ថាធិប្បាយរបស់លោក Joe Pateman អ្នកជំនាញស្រាវជ្រាវនយោបាយនៃសាកលវិទ្យាល័យ Nottingham ចក្រភពអង់គ្លេស ក្រោយពីអានសៀវភៅ “ហូជីមិញ៖ ពូជសាសន៍ស្បែកខ្មៅនិងស្នាដៃសម្រិតសម្រាំងអំពីការរើសអើងពូជសាសន៍” ដែលបានចងក្រងដោយលោកស្រីសាស្ត្រាចារ្យ Nguyen Dai Trang។ លោក Joe Pateman ជាវាគ្មិនស្នូលម្នាក់នៅសិក្ខាសាលាតាមប្រព័ន្ធវីដេអូអំពីស្នាដៃប្រឆាំងការរើសអើសពូជសាសន៍របស់លោកប្រធានហូជីមិញ ដែលត្រូវបានមជ្ឈ មណ្ឌលស្រាវជ្រាវអាស៊ីនៃសាកលវិទ្យាល័យ York (កាណាដា) រៀបចំឡើងកាលពីថ្ងៃទី១៩ ខែកុម្ភៈ។ សិក្ខាសាលានេះស្ថិតនៅក្នុងព្រឹត្តិការណ៍ “ខែប្រវត្តិសាស្ត្រ” របស់មនុស្សស្បែកខ្មៅនៅកាណាដាឆ្នាំ២០២២។

         យោងតាមលោក Joe Pateman ចាត់ទុកថា លោកប្រធានហូជីមិញយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ជីវិតរបស់មនុស្សស្បែកខ្មៅនិងការតស៊ូទាមទារសមភាពរបស់ពួកគេ។ ហូជីមិញជាមេដឹកនាំមួយក្នុងចំណោមមេដឹកនាំកុម្មុយនិស្តអាស៊ីដំបូងគេ ដែលបានរកឃើញបញ្ហាប្រឈមនានារបស់ សហគមន៍មនុស្សស្បែកខ្មៅ ហើយជំរុញចលនាសេរីភាពរបស់ពួកគេ។ មានមតិដូចគ្នាដែរ លោក Luis Silva អ្នកកែលម្អសៀវភៅ “ហូជីមិញ៖ ពូជសាសន៍ស្បែកខ្មៅនិងស្នាដៃសម្រិតសម្រាំងអំពីការរើសអើងពូជសាសន៍” ព្រមទាំងជាវាគ្មិនស្នូលម្នាក់នៅសិក្ខាសាលា បានចែករំលែកថា ស្នាដៃនានារបស់ហូជីមិញបានជួយលោកយល់ច្បាស់ពីមូលហេតុឬសគល់នៃលទ្ធិរើសអើងពូជសាសន៍និយមនិងការរើសអើងជាលក្ខណៈប្រព័ន្ធ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ