អ្នកប្រាជ្ញអន្តរជាតិចាប់អារម្មណ៍ចំពោះរយៈពេល ៥០ ឆ្នាំ នៃការផ្លាស់ប្តូររបស់វៀតណាម

(VOVWORLD) - លោកសាស្ត្រាចារ្យ Carl Thayer បានឲ្យដឹងថា៖ វៀតណាមមិនត្រឹមតែធ្វើពិពិធកម្ម និងពហុភាគីទំនាក់ទំនងការបរទេស តាមរយៈភាពជាដៃគូយុទ្ធសាស្ត្រប៉ុណ្ណោះទេ ថែមទាំងបន្តអនុវត្តនិងធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្មទៀតផង។ 
អ្នកប្រាជ្ញអន្តរជាតិចាប់អារម្មណ៍ចំពោះរយៈពេល ៥០ ឆ្នាំ នៃការផ្លាស់ប្តូររបស់វៀតណាម - ảnh 1សាស្ត្រាចារ្យ Carl Thayer នៃបណ្ឌិត្យសភាការពារជាតិអូស្ត្រាលី (សាកលវិទ្យាល័យ New South Wales) ក្នុងការសន្ទនាជាមួយអ្នកយកព័ត៌មាន នៃទីភ្នាក់ងារសារព័ត៌មានប្រចាំប្រទេសអូស្ត្រាលី (រូបថត៖ Le Dat/TTXVN)

ក្នុងបទសម្ភាសជាមួយអ្នកយកព័ត៌មាន នៃទីភ្នាក់ងារសារព័ត៌មានវៀត ណាមប្រចាំនៅអូស្ត្រាលីនាថ្ងៃទី ១១ មេសា សាស្ត្រាចារ្យ Carl Thayer មកពីបណ្ឌិត្យសភា ការពារជាតិអូស្ត្រាលី សាកលវិទ្យាល័យ New South Wales បានឲ្យដឹងថា រយៈពេល ៥០ ឆ្នាំកន្លងមក ចាប់តាំងពីការបង្រួបបង្រួមប្រទេសជាតិ (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២៥) វៀតណាមបានប្រែក្លាយពីប្រទេសមួយដែលរងការបំផ្លាញ់ពីសង្គ្រាម មកជាប្រទេសកំពុងអភិវឌ្ឍន៍កម្រិតមធ្យម។

លោកសាស្ត្រាចារ្យ Carl Thayer បានឲ្យដឹងថា៖ វៀតណាមមិនត្រឹមតែធ្វើពិពិធកម្ម និងពហុភាគីទំនាក់ទំនងការបរទេស តាមរយៈភាពជាដៃគូយុទ្ធសាស្ត្រប៉ុណ្ណោះទេ ថែមទាំងបន្តអនុវត្តនិងធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្មទៀតផង។ លោកសាស្ត្រាចារ្យ Carl Thayer បានបង្ហាញពីជំនឿលើអនាគតដ៏ភ្លឺស្វាងរបស់វៀតណាម ពីព្រោះ “វៀតណាមតែងតែស្វាគមន៍រាល់បញ្ហាប្រឈម ហើយប្រែក្លាយពួកគេទៅជាឱកាស”។

ក្នុងពេលជាមួយគ្នានោះ អ្នកយកព័ត៌មាននៅសមរភូមិរបស់គុយបា លោក Luis Arce អ្នកដែលមានវត្តមាននៅសាយហ្គន  កាលពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ បានចាត់ទុកថា ជ័យជំនះនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់ប្រជាជនវៀតណាម។ វៀតណាមបានស្ថិតក្នុងយុគសម័យថ្មីអស់រយៈពេលកន្លះសតវត្សមកនេះ ហើយក្នុងរយៈពេលដ៏ខ្លីនេះ វៀតណាមទទួលបានជ័យជំនះផ្នែកសេដ្ឋកិច្ច និងស្ថាប័នលើគ្រប់វិស័យនៃចំណេះដឹង និងនវានុវត្តន៍។ អ្នកសារព័ត៌មាន Luis Arce បានសង្កត់ធ្ងន់ថា ប្រជាជនវៀតណាមមានស្មារតីងើបឡើងវិញពពីផះសង្គ្រាម ដើម្បីប្រាប់ពិភពលោកថា សមាហរណកម្មសកលគឺជាផ្លូវឆ្ពោះទៅរកការអភិវឌ្ឍ ការប្រកួតប្រជែងសេដ្ឋកិច្ចគឺជាឧបករណ៍ សម្រាប់កិច្ចសហប្រតិបត្តិការដើម្បីធានាសន្តិភាពពិភពលោក និងសុខុមាលភាពរបស់មនុស្សជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ