អ្នកមើលយ៉ាងច្រើនកុះករលើបណ្ដាញព័ត៌មានទូរទស្សន៍ខ្សែកាប CNN ដឹងអំពីយុទ្ធនាការ ផ្សព្វផ្សាយទេសចរណ៍ហាណូយ

(VOVWORLD) - តាមមន្ទីរទេសចរណ៍ ហាណូយថា អ្នកមើល CNN ចំនួន៩៣% ដែលត្រូវបានសួរនោះ សុទ្ធតែយល់ ស្របថា ការផ្សព្វផ្សាយបានសរឲ្យឃើញនូវទីក្រុងហាណូយដែលមានកេរដំណែល បេតិកភណ្ឌនិងកន្លែងទស្សនាគួរឲ្យទាក់ទាញជាច្រើន។ 
អ្នកមើលយ៉ាងច្រើនកុះករលើបណ្ដាញព័ត៌មានទូរទស្សន៍ខ្សែកាប CNN ដឹងអំពីយុទ្ធនាការ ផ្សព្វផ្សាយទេសចរណ៍ហាណូយ - ảnh 1ភ្ញៀវទេសចរអន្តរជាតិថតរូបនៅបឹង Hoan Kiem ទីក្រុងហាណូយ (រូបថត៖ VOV) 

អ្នកមើលលើបណ្ដាញព័ត៌មានទូរទស្សន៍ខ្សែកាប CNN ចំនួន៦២% ដែលត្រូវ បានសួរនោះ គឺបានដឹងអំពីយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍ទីក្រុងហាណូយ។ នេះ ជាព័ត៌មានរបស់មន្ទីរទេសចរណ៍ហាណូយ ក្នុងសន្និសីទអនុវត្តភារកិច្ចអភិវឌ្ឍន៍ ទេសចរណ៍ទីក្រុងឆ្នាំ២០១៨ នារសៀលថ្ងៃទី១៩ មករា។ តាមមន្ទីរទេសចរណ៍ ហាណូយថា អ្នកមើល CNN ចំនួន៩៣% ដែលត្រូវបានសួរនោះ សុទ្ធតែយល់ ស្របថា ការផ្សព្វផ្សាយបានសរឲ្យឃើញនូវទីក្រុងហាណូយដែលមានកេរដំណែល បេតិកភណ្ឌនិងកន្លែងទស្សនាគួរឲ្យទាក់ទាញជាច្រើន។ ខណៈដែល៩២%ក្នុង នោះយល់ស្របថា ការផ្សព្វផ្សាយបានជំរុញគោលបំណងចង់ទៅទស្សនាទីក្រុង ហាណូយរបស់ពួកគេ ហើយចាត់ទុកហាណូយជាទីកន្លែងគួរឲ្យទាក់ទាញក្នុងថ្ងៃបុណ្យ។

        លោកស្រី Sunita Rajan អនុប្រធានជាន់ខ្ពស់ CNN អន្តរជាតិទទួលបន្ទុក តំបន់អាស៊ី-ប៉ាស៊ីហ្វិក បានឲ្យដឹងថា ក្នុងដំណាក់កាល២០១៧-២០១៨ នោះ CNN នឹងឧទ្ទេសនាមទីក្រុងហាណូយជាមួយពិភពលោក តាមរយៈទស្សនៈរបស់ ពលរដ្ឋក្រុងហាណូយនានានិងនិទានរឿងលើកាណាល់ទូរទស្សន៍ CNN។ ក្នុង ប៉ុន្មានឆ្នាំជាបន្តជាយុទ្ធនាការសារព័ត៌មានទាក់ទងគ្នា ដើម្បីអ្នកមើល ឃើញថា ទីក្រុងហាណូយ កំពុងទទួលស្វាគមន៍ភ្ញៀវទេសចរ និងលើកទឹកចិត្តពួកគេទៅ កាន់ហាណូយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ